OnePlus 8 Pro ជួបបញ្ហាអេក្រង់ដូច Galaxy S20 Ultra ដែរ
- 2020-04-23 07:12:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OnePlus 8 Pro ជួបបញ្ហាអេក្រង់ដូច Galaxy S20 Ultra ដែរ
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ OnePlus 8 Pro មួយចំនួនបានត្អូញត្អែរអំពីបញ្ហាដែលពួកគេជួបប្រទះ ទាក់ទងនឹងការបង្ហាញពណ៌លើអេក្រង់ទំហំ ៦,៧៨អ៊ីញ មាន Refresh Rate 120Hz របស់ស្មាតហ្វូនមួយម៉ូដែលនេះ។
អ្នកប្រើប្រាស់ Reddit ដែលមានឈ្មោះ youpie123 បានសរសេររៀបរាប់ថា ៖ "លើអេក្រង់ផ្នែកលើខាងឆ្វេងរបស់ខ្ញុំមានលេចចេញពន្លឺពណ៌បៃតង នៅពេលដែលទម្លាក់ពន្លឺអេក្រង់មកកម្រិតទាប ធ្វើឲ្យពណ៌ខ្មៅមើលទៅចេញជាពណ៌បៃតងងងឹត ហើយពណ៌ផ្សេងទៀតគឺពិបាកមើល។”
អ្នកប្រើប្រាស់ម្នាក់ទៀតក៏បានរាយការណ៍អំពីបញ្ហាស្រដៀងគ្នានេះ ទាក់ទងនឹងបញ្ហានៃការបង្ហាញពណ៌លើអេក្រង់ពេលប្រើអេក្រង់ 120Hz និងពេលទម្លាក់ពន្លឺមកនៅទាប។ ប៉ុន្តែបញ្ហាលែងមាននៅពេលដែលគេប្ដូរប្រើអេក្រង់ 60Hz វិញ។
បញ្ហាអេក្រង់របស់ OnePlus 8 Pro នេះទំនងជាមានទាក់ទងនឹង Software។ ក្រុមហ៊ុនបានទទួលយកការត្អូញត្អែររបស់អ្នកប្រើប្រាស់ម្នាក់ ហើយនិយាយថាពួកគេកំពុងធ្វើការស្វែងរកដំណោះស្រាយដើម្បីជួសជុលបញ្ហាអេក្រង់ OnePlus 8 Pro ផងដែរ។
គួរដឹងថា OnePlus 8 Pro គឺប្រើប្រាស់បន្ទះអេក្រង់ដូចគ្នានឹង Galaxy S20 Ultra ដែរ ហើយស្មាតហ្វូនទាំងពីរមានបញ្ហាអេក្រង់ស្រដៀងគ្នា។ យ៉ាងណាក្ដី Samsung បានបញ្ចេញកំណែទម្រង់ Software ដើម្បីជួសជុលបញ្ហានេះរួចរាល់ហើយ៕