ជនជាតិឥណ្ឌូនេស៊ី ២នាក់ ចែកបទពិសោធន៍ក្រោយព្យាបាលកូវីដ១៩ ជាសះស្បើយនៅកម្ពុជា

  • 2020-04-23 08:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិឥណ្ឌូនេស៊ីពីរនាក់ដែលត្រូវបានបញ្ជូនទៅ​ព្យាបាល​ជំងឺ​កូវីដ១៩​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាបប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៣ ខែមីនាដល់ថ្ងៃទី ១៣ ខែមេសា បានចែករំលែករឿងរ៉ាវនៃ​ព្យាបាលជា​សះស្បើយ​របស់​ខ្លួន។

អ្នកទាំងពីរបានធ្វើតេស្តវិជ្ជមាន Covid-19 កាលពីថ្ងៃទី ២៦ ខែមីនា។ ពួកគេបាន​ស្នាក់​នៅក្នុងក្រុងប៉ោយប៉ែតប្រទេសកម្ពុជាអស់រយៈពេល ៥ ឆ្នាំមកហើយ។ អ្នកទាំងពីរ បាននិយាយនៅឯមន្ទីរពេទ្យក្នុងខេត្តសៀមរាបថាពួកគេត្រូវបានគេ​ឲ្យ​លេប​ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់, ថ្នាំងងុយដេក, ថ្នាំទល់លាមក, វីតាមីន E, A, C និងខ្លាញ់ត្រី។ ពួកគេបន្ថែមថា “យើងក៏ត្រូវបានគេ​ឲ្យ​ផឹក​ទឹកខ្ញី លាយទឹកឃ្មុំនិងស្លឹកគ្រៃ, អាហារដែលមានសុខភាពល្អនិងជីវជាតិរួមមាន សាច់គោ, ត្រីសាល់ម៉ុន, បន្លែ​ខៀវ និងផ្លែឈើដូចជាល្ហុង, គីវី និងចេកជាដើម។”

ក្រៅពីនេះ ពួកគេក៏ត្រូវបាន​ណែនាំ​ឲ្យ​លាងច្រមុះជាមួយទឹកអំបិលពីរដងក្នុងមួយថ្ងៃ និងធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃដើម្បីធ្វើឱ្យសួតរបស់ពួកគេរឹងមាំ។ ពួកគេបាននិយាយថា "រឿងមួយទៀតដែលពេទ្យនៅទីនេះបានប្រាប់យើងអោយធ្វើគឺរក្សាចិត្ត​ឲ្យ​ស្ងប់ កុំ​មាន​ភាពតានតឹង កុំភ័យស្លន់ស្លោ និងភ័យខ្លាច ហើយ​ព្យាយាមរក្សាភាពរីករាយជឿទុកចិត្តលើពេទ្យ។"

គិត​មក​ត្រឹម​ថ្ងៃ​នេះ ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ពិភពលោក​មាន ២ ៦៣៣ ០៦៤​នាក់ ដោយ​ក្នុង​នោះ​មាន​អ្នក​ស្លាប់ ១៨៣ ៨៨២​នាក់៕

ប្រភព៖ The Jakarta Post   ប្រែ​សម្រួល៖ រ័ត្ន