មហាសេដ្ឋីទី១សិង្ហបុរី ត្រូវប៉ាន់ខ្លាំងលក់បំពង់អុកស៊ីហ្សែនមួយថ្ងៃរកបានជាង ៣៧លានដុល្លារ

  • 2020-04-24 02:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មាន​ជាង​គេ​របស់​សិង្ហបុរី កាន់​តែ​មាន​ឡើង​ថែម​ទៀត​ក្រោយ​ពី​រក​បាន​ជាង ១​ពាន់លាន​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​នេះ ដែល​រក​ចំណូល​បាន​ពី​ក្រុមហ៊ុន​លក់​ឧបរកណ៍​ពេទ្យ​របស់​ខ្លួន​អំឡុង​ពេល​ដែល​កូវីដ១៩​កំពុង​វាយ​លុក​ទូទាំង​ពិភពលោក។

លោក Li Xiting មហាសេដ្ឋីទី១សិង្ហបុរី

យោង​តាម​ទិន្នន័យ​ចេញ​ដោយ Bloomberg ឲ្យ​ដឹង​ថា​លោក Li Xiting មហាសេដ្ឋីទី១សិង្ហបុរី និង​ជា​សហស្ថាបនិក​នៃ​ក្រុមហ៊ុន Shenzhen Mindray Bio-Electronics រក​បាន​សរុប ៤,៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ ដែល​បណ្ដាល​ឲ្យ​ទ្រព្យសម្បត្តិ​សរុប​របស់លោក​ឡើង​ដល់ ១៣,៥​ពាន់​លាន​ដុល្លារ ពោល​គឺ​លោក​រក​បាន ៣៧,៧​លាន​ដុល្លារ​ក្នុង​ពេល ២៤​ម៉ោង។ ក្រុមហ៊ុន Mindray ដែល​លក់​បំពង់​អុកស៊ីហ្សែន ត្រូវ​បាន​រាយការណ៍​ថា​ទទួល​បាន​ការ​បញ្ជា​ទិញ​ពី​អ៊ីតាលី​ជាង ១ម៉ឺន​គ្រឿង​កាល​ពី​ខែ​មីនា។ ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​អ៊ីម៉ែល​ថា "ការ​បញ្ជា​ទិញ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​ខែ​មីនា។ យើង​ទទួល​បាន​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ជាង ១០០ សម្រាប់​ឧបករណ៍​ពេទ្យ​របស់​យើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង។”

គួរ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Mindray ត្រូវ​បាន​ដំណើរ​ការ​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ ២០១៨​កន្លង​ទៅ ដោយ​មាន​រោង​ចក្រ​ដំឡើង​បំពង់​អុកស៊ីហ្សែន​នៅ​ក្នុង​ប្រទេស​ចិន ហើយ​អាច​ផលិត​បាន ២ ២០០ គ្រឿង​ក្នុង​មួយ​សប្ដាហ៍៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម