De Bruyne ទម្លាយពីខ្សែប្រយុទ្ធ ២រូប ដែលចង់លេងជាមួយ
- 2020-04-24 10:26:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Bruyne ទម្លាយពីខ្សែប្រយុទ្ធ ២រូប ដែលចង់លេងជាមួយ
ចន្លោះមិនឃើញ
ខ្សែបម្រើបែលហ្សិកកីឡាករ Kevin De Bruyne បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនមានបំណងចង់លេងជាមួយ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo និងអតីតខ្សែប្រយុទ្ធបារាំង Thierry Henry។
De Bruyne បានលើកឡើងថា៖ " ខ្ញុំចង់លេងជាមួយខ្សែប្រយុទ្ធច្រើនជាង។ ចង់លេងជាមួយ Thierry Henry ឬ Ronaldo '' ។
កីឡាកររូបនេះបានបន្តថា៖ " ខ្ញុំចង់លេងជាមួយ ខ្សែប្រយុទ្ធណាពូកែ ហើយលឿន ដូច្នេះមានតែ Thierry ឬក៏ Cristiano ហ្នឹងហើយ " ។
គួរបញ្ជាក់ផងដែរថា KDB ត្រូវបានគេស្គាល់ថាជា ខ្សែបម្រើដ៏ល្អមួយរូប ដោយគេបានរកបាន ៣១គ្រាប់ និង Assist បាន ៦២ដងតាំងពីផ្ដើមលេងនៅ Premier League មក៕