Philipe Coutinho របួសកជើងត្រូវសម្រាក២សប្ដាហ៍
- 2020-04-25 09:29:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Philipe Coutinho របួសកជើងត្រូវសម្រាក២សប្ដាហ៍
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Philippe Coutinho នឹងត្រូវសម្រាករយៈពេលយ៉ាងហោច២សប្ដាហ៍ ក្រោយវះកាត់កជើងស្ដាំដោយជោគជ័យ។ នេះបើតាមការប្រកាសរបស់ក្លឹប Bayern Munich កាលពីថ្ងៃសុក្រ។
កីឡាករប្រេស៊ីលមិនបានខកខានលេងប្រកួតណាមួយឡើយឱ្យ Bayern ដោយគេអាចរកបាន ៩គ្រាប់ និងបញ្ជូនបាល់ ៨លើក ក្នុងការបង្ហាញខ្លួន ៣២ប្រកួត។
Philippe Coutinho បានចេញពី Liverpool ទៅកាន់ Barcelona ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន១៤២លានផោន ប៉ុន្តែក្រោយពីគេធ្លាក់ទម្រង់លេង និងបាត់បង់ឱកាសជាកីឡាករជម្រើសដំបូង ស្របពេលការមកដល់របស់ Antoine Griezmann ទៀតនោះ Barca បានឱ្យ Bayern Munich ខ្ចីជើងមួយរដូវកាលឆ្នាំ២០១៩។
អនាគតរបស់ Coutinho ក្នុងរដូវកាលនេះនៅមិនទាន់ច្បាស់ទេ តែក្លឹប Bayern ទំនងជាត្រូវចំណាយខ្ទង់ ៨៧លានដុល្លារ ដើម្បីទិញកីឡាករវ័យ២៧ឆ្នាំ៕