ចាញ់​ សុខហ៊ុច​ កាល​ពី​ថ្ងៃ​សៅរ៍​ ឡៅ​ ចិត្រា​ ខូច​ដៃ​តាំង​ពី​ទឹក​ទី១​

  • 2020-04-27 02:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​លោក​ ឡៅ​ ស៊ីណាត​ បង្ហោះ​លើ​ហ្វេសបុក​១ម៉ោង​មុន​នេះ​ បាន​បញ្ជាក់​ថា​ ប្អូន​ប្រុស​របស់​ខ្លួន​ ឡៅ​ ចិត្រា​ ពេល​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​លោក​ ម៉ា​ សេរី​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៥​ ខែ​មេសា​ ឆ្នាំ​២០២០​ នេះ​គឺ​ខូច​ដៃ​ឆ្វេង​តាំង​ពី​ទឹក​ទី១​មក​ម្ល៉េះ។​

រូបភាពលើ​ហ្វេសបុករបស់ ឡៅ ស៊ីណាត

ការ​ដែល​ខូច​ដៃ​ឆ្វេង​តាំង​ពី​ទឹក​ទី១​នោះ​បណ្ដាល​មក​ពី​វ៉ៃ​ចំ​ក្បាល​របស់​ កីឡាករ​ មឿន​ សុខហ៊ុន ។​ អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​នៅ​កម្ពុជា​រូប​នេះ​ក៏​បាន​លើក​ទឹកចិត្ត​ប្អូន​ប្រុស​របស់​ខ្លួន​ ឲ្យ​ខំប្រឹង​ប្រែង​ និង​តស៊ូ​តទៅ​មុខ​ទៀត។​ រំលឹក​ដែរ​ថា​ មឿន​ សុខហ៊ុច​ ឈ្នះ​ ឡៅ​ ចិត្រា​ ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃសៅរ៍​ទទួល​បាន​ពាន​លោក​ ម៉ាសេរី​ អម​ទឹក​ប្រាក់​រង្វាន់​ ៤លាន​រៀល​បន្ថែម​ពី​លើ​តម្លៃ​ខ្លួន៕​

សុខហ៊ុច ឈ្នះពានកាលពីថ្ងៃសៅរ៍

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី