OnePlus 8 នៅខ្មែរធ្លាក់ថ្លៃអស់មួយសន្លឹកបាត់!

  • 2020-04-27 06:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល​ OnePlus 8 បាន​ចាប់​ផ្ដើម​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​កាល​ពី​ដើម​សប្ដាហ៍​មុន​ ​ដោយ​សម្រាប់ OnePlus 8 ឃើញ​មាន​លក់​​តម្លៃ​​ ៦៩៩ដុល្លារ ទំហំ ១២៨GB និង​តម្លៃ ៧៩៩ដុល្លារ ​ទំហំ ២៥៦GB។ ចំណែក OnePlus 8 Pro មាន​តម្លៃ ៨៩៩ដុល្លារ សម្រាប់​ទំហំ ១២៨GB ហើយ​តម្លៃ ៩៩៩ដុល្លារ សម្រាប់​ទំហំ ២៥៦GB។

នា​ត្រឹម​ថ្ងៃ​ចន្ទ​នេះ ឃើញ​ថា​តម្លៃ​មាន​ការ​ធ្លាក់​ចុះ​អស់​ ១០០ដុល្លារ ទាំង​សម្រាប់ OnePlus 8 និង OnePlus 8 Pro លើកលែងតែ OnePlus 8 Pro ទំហំ ២៥៦GB ដែល​ថយ​ចុះ​តម្លៃ ៥០ដុល្លារ។ ខាង​ក្រោម​ជា​តម្លៃ​ OnePlus 8 នា​ពេល​បច្ចុប្បន្ន​ ដែល​​​ជា​តម្លៃ​ចេញ​ពី​ហាង​គួងអ៊ី ៖

OnePlus 8

  • ទំហំ ៦៤GB តម្លៃ ៥៩៩ដុល្លារ

  • ទំហំ ១២៨GB តម្លៃ ៦៩៩ដុល្លារ

OnePlus 8 Pro

  • ទំហំ ៦៤GB តម្លៃ ៧៩៩ដុល្លារ

  • ទំហំ ១២៨GB តម្លៃ ៩៤៩ដុល្លារ

អត្ថបទ៖ សុខហេង