Lexus LS នឹងបំពាក់បច្ចេកវិទ្យាពិសេសមួយ និងម៉ាស៊ីនថ្មីទៀត

  • 2020-04-28 02:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Lexus LS នឹងទទួលបានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិមួយចំនួន ព្រមទាំងជម្រើសម៉ាស៊ីនថ្មី គឺ V8 Hybrid ទៀតផង។

បច្ចុប្បន្ននេះ រថយន្ត Sedan ខ្នាតធំខាងលើគ្មានជម្រើសម៉ាស៊ីន V8 ឡើយ គឺមានតែម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ twin-turbo V6 មានកម្លាំង ៤១៥សេះ និងម៉ាស៊ីន Hybrid ចំណុះ ៣,៥លីត្រ V6 ប៉ុណ្ណោះ។

ដោយឡែក ម៉ាស៊ីនចំណុះ ៥,០លីត្រ V8 Hybrid ថ្មីដែលនឹងបង្ហាញខ្លួនលើរថយន្ត LS ជំនាន់ថ្មី ពោលគឺ LS600h អាចនឹងផលិតកម្លាំងដល់ ៤៣៩សេះឯណោះ។

គួរឲ្យដឹងថា មានការលេចឮថា រថយន្ត Lexus LS ប្រើម៉ាស៊ីន V8 អាចនឹងមានតម្លៃចាប់ពី ៩០ ០០០ដុល្លារ លើទីផ្សារបរទេស៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង