មិនចង់​ឲ្យ​ Fan ​អន្ទះសារ​ IU ខំ​បង្ហាញ​រូប​ភាព​​ Teaser នៃ​ស្នាដៃថ្មីធ្វើជាមួយ Suga

  • 2020-04-28 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​ដែល​ត្រៀម​ចេញ​ឆាប់ៗ​មាន​ចំណងជើង​ថា​ «8» ជា​ការ​សហការ​រួមគ្នា​ជា​លើក​ដំបូង​របស់​ IU និង​ Suga (ក្រុម BTS)។

នាង​ពិត​ជា​អង្រួន​ចិត្ត​អ្នក​គាំទ្រ​មិន​តិច​នោះ​ទេ​ពេល​ ប្រកាស​ថា​នឹង​មាន​អ្វី​ថ្មី​សម្រាប់​គ្រប់គ្នា​ ចេញពីការសហការ​ជាមួយ​នឹង​ Suga ត្រៀម​បង្ហាញ​នៅ​ខែឧសភា​ខាងមុខនេះ។ ដោយឡែក​ ដោយសារ​ជា​ការ​បង្ហាញ​ព័ត៌មាន​ខ្លះៗ IU ក៏​បាន​បង្ហោះ​រូបភាព​ Teaser រូប​ភាពដំបូង​ ជាការ​បញ្ជាក់​ថា​បទ​ថ្មី​នេះ​នឹង​ចេញ​នៅ​ថ្ងៃទី ០៦ ខែឧសភា។

ស្នាដៃ​ថ្មី​នេះ​ដែរ ត្រូវ​គេ​រំពឹង​ថា​ នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់​ ដោយសារ​ទាំង​ IU និង​ Suga សុទ្ធ​តែ​ជា​តារា​ជួរ​មុខ​ប្រចាំ​ K-Pop ហើយ​គ្រប់គ្នា​កំពុង​តែ​បន់​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​ឲ្យ​ឆាប់ៗ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី