អាមេរិចផ្តល់ជំនួយ ១,៥ លានដុល្លារ ដល់កម្ពុជា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

  • 2020-04-29 03:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយ ១,៥លានដុល្លា សម្រាប់ចូលរួមក្នុងការទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា។

នៅក្នុងកម្មវិធីមួយ ដែលធ្វើឡើងនៅក្នុងក្រសួងសុខាភិបាល លោកលោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានប្រកាសពីជំនួយថ្មីមួយ ដែលសហរដ្ឋអាមេរិកបានផ្តល់ថវិកាបន្ថែមចំនួន ១,៥លានដុល្លា ដើម្បីទប់ទល់និងការរាតត្បាតនៃមេរោគកូវីដ១៩នៅកម្ពុជា ដែលសរុបជាទឹកប្រាក់ចំនួន ៣,៥លានដុល្លា ដែលសហរដ្ឋបានជួយមកកម្ពុជាតាំងពីមានការរាតត្បាតជំងឺកូវីដ១៩។

គួរបញ្ជាក់ដែរថា ជំនួយនេះត្រូវបានផ្តល់តាមរយៈទីភ្នាក់ងារជំនួយរបស់សហរដ្ឋអាមេរិក USAID គឺដើម្បីគ្រប់គ្រងលើហានិភ័យ ការចូលរួមលើសហគមន៌ ការគ្រប់គ្រង និងបង្ការការឆ្លងហើយនិងការទ្រទ្រង់មន្ទីរពិសោធន៍៕

ប្រភព ៖ U.S. Embassy Phnom Penh, Cambodia

អត្ថបទ ៖ Art

អត្ថបទពេញនិយម