ឡាន Camry លេងបែបនេះទៅ ប្លែកភ្នែកអស់ទាស់

  • 2020-04-29 08:06:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Camry គឺ​ជា​រថយន្ត​គ្រួសារ​ដែល​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​និយម​​លេង​គ្រឿង​តុបតែង​រថយន្ត​ប៉ុន្មាន​ឡើយ។ យ៉ាងណាក្ដី​ BradBuilds បាន​បង្កើត​ជា Render មួយ​ឡើង ដោយ​មាន​ការ​តុបតែង​មុខ​មាត់​​រថយន្ត Camry ប្លែក​ភ្នែក​បំផុត។

គេ​បាន​កែ​រូបរាង​ Camry ដោយ​បាន​ទម្លាក់​កម្ពស់​របស់​វា​ឲ្យ​ទាប​ជា​ទី​បំផុត ហើយ​មាន​បំពាក់​នូវ​កង់​ទំហំ​ធំ​ដែល​មាន​លាន​ចេញ​មក​ក្រៅ ទាក់​ភ្នែក​បំផុត។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​ដោយ​បំពង់ស៊ីមាំង​ភ្លោះ និង​មាន​តុបតែង​ចង្កៀង​បង្កើត​ជា​មុខមាត់​ថ្មី​សម្រាប់ Camry។

វិចិត្រករ​ខាង​លើ​ទំនង​ជា​បង្កើត Render នេះ​ឡើង​ដោយ​ប្រើ​ប្រាស់​ Camry XSE ដែល​ Option នេះ​មាន​បំពាក់​កង់​ទំហំ ១៩អ៊ីញ, បំពង់​ស៊ីមាំង​ភ្លោះ និង​បូម​បែប​ស្ព័រ​មក​ជា​ស្តង់ដារ​តែ​ម្ដង។ Camry XSE មាន​បំពាក់​ដោយ​ម៉ាស៊ីន ៤ស៊ីឡាំង ២,៥ លីត្រ កម្លាំង ២០៦ សេះ៕​​​​​​​

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម