អតីតគ្រូ Spurs អាចនឹងមកដឹកនាំក្លឹបអង់គ្លេសមួយ
- 2020-04-29 13:54:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូ Spurs អាចនឹងមកដឹកនាំក្លឹបអង់គ្លេសមួយ
ចន្លោះមិនឃើញ
លោក Mauricio Pochettino បានក្លាយជាជម្រើសទីមួយ របស់ក្លឹប Newcastle United ក្នុងការជ្រើសតាំងរូបលោកជាគ្រូបង្គោលក្លឹប នៅរដូវកាលខាងមុខន នេះបើយោងតាម Sky Sports។
ក្លឹបអង់គ្លេសខាងលើមួយនេះ បានហ៊ានចំណាយលុយរហូតទៅដល់ជាង ២០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីចំណាយលើ លោក Pochettino។
យ៉ាងមិញមានពាក្យចចាមអារ៉ាមខ្លះបាននិយាយថា អតីតអ្នកចាត់ការក្លឹប Tottenham Spur នេះក៏មានចំណាប់អារម្មណ៍ក្នុងវិលត្រលប់ធ្វើជាគ្រូបង្គោលក្លឹបផងដែរ។
គួរបញ្ជាក់ផងដែរថា លោក Pochettino បានទំនេរពីវិស័យបាល់ទាត់ជាងកន្លះឆ្នាំមកហើយ បន្ទាប់ពីលោកចាកចេញ Spurs កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ៕