Poch៖ មុន​ពេល​ស្លាប់​ខ្ញុំ​ចង់​ទៅ​ដឹកនាំ​ Tottenham ម្ដង​ទៀត​

  • 2020-04-30 03:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mauricio Pochettino បាន​បង្ហើប​ពី​ក្ដី​រំពឹង​ទៅ​ដឹកនាំ​ Tottenham ម្ដង​ទៀត​នៅ​ថ្ងៃ​អនាគត​ដើម្បី​ធ្វើ​ការងារ​ដែល​លោក​មិន​ទាន់​បាន​សម្រេច​នៅ​ទីនោះ។​

Pochettino

បុរស​ជនជាតិ​អាហ្សង់ទីន​ដឹកនាំ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ជាង​៥​ឆ្នាំ​ ជួយ​ក្រុម​មាន​ឱកាស​លេង​ពាន​ទ្វីប​អឺរ៉ុប​ និង​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champions League ជាមួយ​នឹង​កីឡាករ​វ័យ​ក្មេង​ មាន​ទេព​កោសល្យ​ មិន​ចំណាយ​លុយ​ច្រើន​ដូច​ក្លឹប​ដទៃ។​

យ៉ាង​ណា​លោក​នៅ​មិន​ទាន់​ជួយ​ Spurs ​ឈ្នះ​ពាន​អ្វី​ឡើយ​ ហើយ​ត្រូវ​បាន​ម្ចាស់​ក្លឹប​បញ្ឈប់​ពី​តួនាទី​ក្រោយ​ដឹកនាំ​ក្រុម​ឈរ​នៅ​ចំណាត់​ថ្នាក់​ពាក់​កណ្ដាល​តារាង​ ដោយ​យក​ Jose Mourinho ទៅ​​ជំនួស​វិញ។​ Pochettino បច្ចុប្បន្ន​​ទំនេរ​ពី​ការងារ​បាល់​ទាត់​ហើយ​កំពុង​ត្រូវ​ Newcastle តាម​ទាក់ទង​៕

ប្រភព៖ BBC   ប្រែសម្រួល៖ រ័ត្ន