ស្មាតហ្វូន Android ស៊េរី​ទាប បើ​ចង់​ប្រើ​កម្មវិធី​ដើរ​លឿន កុំ​ភ្លេច​សាក​ក្បាច់​នេះ!

  • 2020-04-30 08:29:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​មាន Apps (កម្មវិធី-ហ្គេម) រាប់​លាន​នៅ​លើ Google Play Store ប៉ុន្តែ​ប្រសិន​បើ​អ្នក​កំពុង​ប្រើប្រាស់​ស្មាតហ្វូន Android ស៊េរី​ទាប​នៅ​ក្នុង​ដៃ កម្មវិធី​ជំនាន់​ខ្ពស់ៗ​អាច​នឹង​មិន​សូវ​ដំណើរការ​រលូន​បាន​ឡើយ។​ Sabay ណែនាំ​ពី​វិធី​ជួយ​ឲ្យ​ស្មាតហ្វូន​ធន់​មធ្យម ប្រើប្រាស់ Apps បាន​រលូន​ដោយ​មិន​សូវ​ទាក់។

+វិធី​ដំឡើង Apps ជំនាន់​ទាប​ពី​ប្រភព​ខាង​ក្រៅ:

  • ដំបូង​ចូល​ទៅ​កាន់ Settings > Security បើក​មុខងារ Unknown Source នៅ​ផ្នែក​ខាង​ក្រោម​នៃ Device Administration

  • ទៅ​ទាញ​យក​ឯកសារ APK ជំនាន់​ទាប​តាម​រយៈ​គេហទំព័រ APK Mirror >

  • Search ស្វែង​រក App ណា​មួយ​ដែល​អ្នក​ចង់​បាន និង​ជំនាន់ (Version) មិន​ខ្ពស់​ពេក ក្រោយ​ Download ចប់ សូវ​ស្វែង​រក​​ឯកសារ​ក្នុង File Explorer ហើយ​ចុច Install ជា​ធម្មតា

រូបតំណាងជំនាន់កម្មវិធី Facebook ក្នុង APK Mirror

- ដំឡើង​ជោគជ័យ សូម​ចូល​ទៅ Play Store > Settings > ត្រង់ **Auto-Update** សូម​ធ្វើ​ការ Turn Off (ជៀសវាង​ស្វ័យប្រវត្តិ Update ជំនាន់​នៃ​កម្មវិធី​នោះ​ដោយ​ឯកឯង)៕

ប្រភព៖ gadgetsnow   ប្រែសម្រួល៖ កៅ រក្សា