ឆ្លៀតពេលទំនេរ​ Mourinho មក​ជួយ​ដឹក​បន្លែ​ឲ្យ​ក្លឹប

  • 2020-04-30 13:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Tottenham Hotspur លោក​ Jose Mourinho បាន​មក​ដឹក​ជញ្ជូន​បន្លែ​ ផ្លែ​ឈើ​ ស្រស់ៗ​ទៅ​កាន់​ក្លឹប​លោក​ជា​លើក​ដំបូង​ប្រចាំ​សប្ដាហ៍​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។

បន្លែ​ ផ្លែ​ឈើ​ស្រស់ៗ​ទាំង​អស់​នេះ​ ត្រូវ​បាន​ដាំ​ដោយ​ក្លឹប​ Spurs ផ្ទាល់​ ដែល​សម្រាប់​ផ្គត់ផ្គត់​កីឡាករ​ឈុត​ធំ ត្រូវ​បាន​យក​មក​ចែក​ជូន​ ប្រជាជន​ខ្វះខាត​ដែល​រស់​នៅ​ក្បែរ​ទីលាន​ក្លឹប​នោះ​។

ការ​ឧបត្ថម្ភ​ប្រជាជន​ដែល​នៅ​ក្បែរ​ក្លឹប​នោះ​ ត្រូវ​បាន​ផ្ដល់​ជូន​ក្រោម​ ១,៥០០ គ្រួសារ​ប៉ុណ្ណោះ​ តែ​ត្រូវ​ការ​អ្នក​ដឹក​ជញ្ជូន​ដែល​ស្ម័គ្រចិត្ត​ រហូត​ដល់​ ២,៨០០​នាក់​។

យ៉ាង​ណា​មិញ​លោក​ Mourinho បាន​លើក​ឡើង​ថា​ នេះ​ជា​ទឹក​ចិត្ត​លោក​ដែល​បាន​ជួយ​ចែក​រំលែក​ទៅ​អ្នក​ខ្វះខាត​ក្នុង​កូវីដ-១៩​នេះ​ ហើយ​លោក​ក៏​បាន​អរគុណ​ដល់​អ្នក​ស្ម័គ្រចិត្ត​ទាំង​អស់​ដែល​ចូល​រួម៕

ប្រភព៖ tottenhamhotspur   ប្រែ​សម្រួល៖ ហ៊ីម រស្មី