De Bruyne អាច​ចេញ​ពី​ Man City បើ​ UEFA មិន​ឲ្យ​លេង​ Champions League

  • 2020-05-03 02:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kevin De Bruyne អាច​ពិចារណា​ចេញ​ពី​ Manchester City បើ​ករណី​ក្លឹប​ត្រូវ​ជាប់​បម្រាម​មិន​ឲ្យ​លេង​ Champions League រហូត​ដល់​២​រដូវ​កាល។​

ក្រុម​រហស្សនាម​ថា​ពណ៌​ផ្ទៃ​មេឃ​ត្រូវ​ចោទ​ប្រកាន់​ថា​ប្រព្រឹត្តិ​ខុស​ច្បាប់​តុល្យភាព​ហិរញ្ញ​វត្ថុ​ ចាយ​លុយ​លើស​ចំណូល​ច្រើន​ជ្រុល​ដែល​​អាច​ជាប់​ពិន័យ​ត្រូវ​ព្យួរ​មិន​ឲ្យ​លេង​ពាន​អឺរ៉ុប​២​រដូវ​កាល។​ យ៉ាង​ណា​ City កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ប្ដឹង​ឧទ្ធរណ៍​នៅ​ឡើយ​ លទ្ធផល​​នឹង​ដឹង​នៅ​មុន​​រដូវ​កាល​ក្រោយ ឬ​អាច​ពន្យារ​ថែម​ទៀត​ដោយ​សារ​វិបត្តិ​កូរ៉ូណា​។​​

De Bruyne ហាក់​ស្ទាក់ស្ទើរ​ក្នុង​ការ​បន្ត​នៅ​ទឹកដី​ Etihad បើ​សិន​ជា​ក្លឹប​ជាប់​ពិន័យ​ដោយ​បាន​បង្ហើប​ថា​ពេល​វេលា​២​ឆ្នាំ​គឺ​យូរ​ណាស់​។​ "ខ្ញុំ​កំពុង​រង់​ចាំ​ដំណឹង​ឧទ្ធរណ៍​។ ក្លឹប​បាន​ប្រាប់​កីឡាករ​ទាំង​អស់​ថា​ City កំពុង​តវ៉ា​ ហើយ​១០០​%​គឺ​យើង​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​អាច​យក​ឈ្នះ​ក្ដី"៕​

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ