មើលសកម្មភាពក្រោយឆាកនៃការផ្ទាំង Windows 10

  • 2020-05-04 08:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​​រចនា​ផ្ទាំង​ពាណិជ្ជកម្ម​នានា​ ​គេ​ប្រហែល​គិត​ដល់​ការ​ប្រើប្រាស់​កម្មវិធី​ជំនួយ​ដូច​ជា​ ​Photoshop​ ​ជា​ដើម​។ ដូច​គ្នា​នេះ​ផ្ទាំង​ ​Wallpaper​ ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows​ ​ក៏​ត្រូវ​គេ​ជឿ​ថា​ប្រើ​កម្មវិធី​ជំនួយ​សម្រាប់​ផលិត។

ប៉ុន្តែ​សម្រាប់​ ​Wallpaper​ ​របស់​ ​Windows 10​ ​គឺ​មិន​ផលិត​ដោយ​ប្រើ​កម្មវិធី​ជំនួយ​អ្វី​ទាំង​អស់​ ​ដោយ​ផលិត​ឡើង​ឆ្លង​កាត់​ក្រុម​ការងារ​រួម​នឹង​បច្ចេកទេស​ថត​ដោយ​ផ្ទាល់​យ៉ាង​ពិសេស​តែ​ម្ដង។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​សម្រាប់​ការ​ផលិត​ ​Wallpaper​ ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ ​Microsoft​ ​នោះ​ទេ​ ​ពោល​ដូច​កាល​ជំនាន់​ ​Windows XP​ ​គឺ​ត្រូវ​បាន​ផលិត​ដោយ​ផ្ទាល់​ជា​មួយ​កាមេរ៉ា​ប្រភេទ​ ​Medium Format​ ​ក្នុង​ឆ្នាំ​ ​១៩៩៦​ ​ដោយ​អ្នក​ថត​រូប​លោក​ ​Chuck O’Rear៕

លោក Chuck O’Rear

ចុចអានបន្ត ៖

ប្រភព៖ Quora   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី