មេរោគ Android ថ្មីអាចលួចយកលេខសម្ងាត់កម្មវិធីធនាគារលើទូរសព្ទ

  • 2020-05-05 03:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សុវត្ថិភាព​លើ​អ៊ីនធឺណិត​​ Cybereason Noctornus ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​លើ EventBot ដែល​ជា​មេរោគ​​ប្រភេទ​ថ្មី​មួយ​លើ​ស្មាតហ្វូន​ Android បាន​លេច​មុខ​អំឡុង​ខែ​មីនា​ឆ្នាំ ២០២០។

EventBot គឺ​ជា​មេរោគ Mobile Banking (ធនាគារ​លើ​ទូរសព្ទ​ដៃ) និង​ជា​អ្នក​លួច​យក​ព័ត៌មាន​ ដែល​អាច​លួច​យក​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ពី​កម្មវិធី​ហិរញ្ញវត្ថុ អាច​ចូល​អាន​សារ​ SMS របស់​អ្នក​ប្រើ​ប្រាស់ និង​លួច​យក​សារ SMS ដែល​អាច​ឲ្យ​វា​ទម្លុះ​ប្រព័ន្ធ​សុវត្ថិភាព Two-Factor Authentication បាន។

EventBot នេះ​ដាក់​គោលដៅ​វាយ​ប្រហារ​កម្មវិធី​ហិរញ្ញវត្ថុ​ជាង ២០០​ប្រភេទ​ខុសៗ​គ្នា រួម​មាន​កម្មវិធី​ធនាគារ, កម្មវិធី​ផ្ទេរ​ប្រាក់ និង​កម្មវិធី​រូបិយប័ណ្ណ​អេឡិចត្រូនិក (Crypto-Currency) ជា​ដើម។ កម្មវិធី​ដែល​ជា​មុខ​សញ្ញា​មាន​ដូច​ជា PayPal Business, Revolut, Barclays, UniCredit, CapitalOne UK, HSBC UK, Santander UK, TransferWise, Coinbase និង paysafecard ជា​ដើម។

កម្មវិធីដែលជាមុខសញ្ញារបស់ EventBot

​​​​​EventBot នេះ​គួរ​ឲ្យ​​ចាប់​អារម្មណ៍​ដោយ​សារ​វា​ទើប​តែ​មាន​ថ្មីថ្មោង។ មេរោគ​ថ្មី​នេះ​ដែរ​គឺ​មាន​សក្ដានុពល​អាច​ក្លាយ​ជា​មេរោគ​ទូរសព្ទ​ដ៏​ធំ​មួយ ដោយ​សារ​តែ​វា​មាន​ការ​អភិវឌ្ឍ​ឲ្យ​ល្អ​ប្រសើរ​ជា​ទៀង​ទាត់។

Cybereason Noctornus បាន​ធ្វើ​ការ​ណែនាំ​ ៦ ចំណុច​ដើម្បី​អាច​ជៀស​ផុត​ពី​មេរោគ​ថ្មី​នេះ​បាន ៖

  • ​ត្រូវ​អាប់ដេត​ទូរសព្ទ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​នៃ​​ប្រព័ន្ធ​ប្រតិបត្តិការ។​

  • ត្រូវ​ដំណើរ​ការ​មុខងារ​ Google Play Protect ជាប់។

  • មិន​ត្រូវ​ទាញ​យក​កម្មវិធី​ពី​ប្រភព​ដែល​មិន​ច្បាស់​លាស់ មិនមាន​ការ​ទទួល​ស្គាល់​ផ្លូវ​ការ។ កម្មវិធី​ Android ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់​ភាគ​ច្រើន​គឺ​មាន​តែ​នៅ​លើ Google Play Store ប៉ុណ្ណោះ។

  • ត្រូវ​ធ្វើ​ការ​គិតគូរ​ឲ្យ​ច្បាស់​លាស់ នៅ​ពេល​ផ្ដល់​សិទ្ធ​ដល់​កម្មវិធី​ណា​មួយ។

  • នៅ​ពេល​កើត​មាន​ការ​សង្ស័យ​ អ្នក​អាច​ឆែក​មើល​​មេរោគ​នៃ File APK តាម​រយៈ​វិបសាយ​ដូច​ជា VirusTotal មុន​ការ​ដំឡើង​វា​លើ​ទូរសព្ទ។

  • ប្រើ​ប្រាស់​កម្មវិធី​​ការពារ​ការ​វាយ​ប្រហារ​លើ​ទូរសព្ទ ដើម្បី​ពង្រឹង​សុវត្ថិភាព​ឲ្យ​កាន់​តែ​ខ្ពស់៕

ប្រភព៖ Cybereason   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម