យី ប៊ុនហេង បង្ហើប​ពី​ខ្សែ​ការពារ​រឹងមាំ​បួន​រូប​ដែល​​គេ​ចង់​លេង​ជាមួយ

  • 2020-05-05 04:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំ​ទីរបស់​ក្លឹប​បាល់ទាត់​ Angkor Tiger យី ប៊ុនហេង បាន​បង្ហើប​ពី​ខ្សែ​ការពារ​​រឹងមាំបួន​រូបគេ​ចង់​លេង​ជាមួយ បន្ទាប់​ពី​ខ្សែ​ការពារ​ជា​មិត្ត​រួម​ក្រុម​​របស់គេ។

រូបភាពផ្ដល់ដោយយី ប៊ុនហេង

ខ្សែ​ការពារ​ទាំងនោះ​រួមមាន សឿយ វិសាល, សារ៉េត គ្រីយ៉ា, នេន សុធារ័ត្ន របស់​ព្រះខ័នរាជ​ស្វាយរៀង និង អ៊ុក សុវណ្ណ របស់​ក្លឹប​បាល់​ទាត់​វិសាខា។

អ្នកចាំទីវ័យ២០ឆ្នាំ បាន​លើកឡើងថា ៖«បើ​សិន​ជា​នៅ​ក្នុង​ក្លឹប​គឺ​ខ្ញុំ ចង់​និយាយ​ថា​ការពារ​របស់​ខ្ញុំ គឺ​ខ្ញុំ​ពេញ​ចិត្ត​​​លេង​​នឹង​គាត់ តែ​បើ​ឱ្យ​រើស​ក្រៅ​ខ្ញុំ ខ្ញុំ​ចូល​ចិត្ត​វិសាល សារ៉េតគ្រីយ៉ា បងរ័ត្ន និង​បង​អ៊ុក សុវណ្ណ»។

អតីត​អ្នកចាំទី​​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា ២​សម័យ​កាល ព្រះខ័នរាជ​ស្វាយរៀង បាន​មើល​ឃើញ​ពួកគេ​ទាំង​បួន​នាក់​ មាន​ទម្រង់​លេង​ល្អ ច្បាស់ រឹងមាំ និង​ឡើង​​ចុះ​បាន​​លឿន។

ប៊ុនហេង បន្ត​ថា ៖«បើ​ខ្ញុំ​រៀប​ខ្ញុំ​ដាក់​បង​សាល​ ព្រោះ​អី​បង​សាល​គាត់​មាំ បង​រ័ត្ន​កណ្ដាល​​​គាត់​មាំ និង​ប៉ិន​បាញ់​បាល់ សារ៉េតគ្រីយ៉ាង ​គាត់​ឡើង​ចុះ​លឿន ហើយ​ការពារ​ខ្លាំង​ប្រយុទ្ធ​ខ្លាំង ​បង​អ៊ុកសុវណ្ណ​​នៅ​វិសាខា គាត់​ឡើង​ចុះ​លឿន​ដូច​គ្នា ពួកគាត់​សុទ្ធ​តែ​កម្លាំងៗ​។ ស្លាប​ពីរ​ហ្នឹង​ខ្ញុំ​ដាក់​ការពារ​ប្រយុទ្ធ»។

យី ប៊ុនហេង ចាប់​ផ្ដើម​ប្រឡូក​អាជីព​បាល់​ទាត់​ដំបូង​នៅ​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ឆ្នាំ​២០១៨ជុំ​ទី​២​ និង​លេង​ឱ្យ Angkor Tiger នៅ​ឆ្នាំ​២០១៩ រហូត​ដល់​បច្ចុប្បន្ន​៕

អត្ថបទ៖ អ៊ុំ សុភក្តិ