ឡាន Rage Rover របស់អតីតកីឡាករអង់គ្លេស ខ្ចេចយ៉ាងដំណំហើយដាក់លក់នៅ eBay ទៀត
- 2020-05-05 13:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Rage Rover របស់អតីតកីឡាករអង់គ្លេស ខ្ចេចយ៉ាងដំណំហើយដាក់លក់នៅ eBay ទៀត
ចន្លោះមិនឃើញ
ឡានម៉ាក Range Rover បើកបរដោយអតីតខ្សែប្រយុទ្ធ Tottenham Hotspur កីឡាករ Jermain Defoe ដែលបានជួបគ្រោះថ្នាក់រងការខូចខាតយ៉ាងដំណំកាលពីឆ្នាំមុន ត្រូវបានគេប្រទះឃើញដាក់លក់នៅលើទីផ្សារ eBay កាលពីពេលថ្មីៗនេះ។
អតីតរថយន្តដែលរងខូចខាតដោយសារកីឡាករខាងលើនេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃជាង ៦,៦០០០ដុល្លារ ដោយស្ថានភាពរថយន្តមានលក្ខណៈខូចខាតយ៉ាងដំណំនៅផ្នែកខាងមុខ បង្កឲ្យផ្ទុះបែកពោងសុវត្ថិភាពថែមទៀតផង។
យ៉ាងណាមិញនៅក្នុងទីផ្សាររបស់ eBay បានវាយតម្លៃថារថយន្តនេះមានតម្លៃរហូតទៅដល់ជាង ១៤ម៉ឺនដុល្លារឯណោះ មុនការខូចខាតនេះ។
គួរបញ្ជាក់ផងដែរថា Dofoe បានជួលរថយន្តនេះមកប្រើប្រាស់ប៉ុណ្ណោះ តែកាលពីខែកញ្ញា ឆ្នាំ២០១៩ នៅឯទីក្រុងក្លាស្កូ ប្រទេសស្កុតឡែនកន្លងទៅនេះ កីឡាកររូបនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យឡាននេះខូចខាត ដោយមិនមាននរណារងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ៕