បើកបរប្រើប្រាស់ទូរសព្ទដៃ គ្មានឧបករណ៍តភ្ជាប់ ដឹងផាកអស់ប៉ុន្មានទេ?

  • 2020-05-06 02:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា បានចាប់ផ្ដើមរឹតបន្ដឹងសាជាថ្មី នៅច្បាប់ចរាចរណ៍ ជាពិសេសអនុវត្តនូវអនុក្រឹត្យលេខ ៣៩ អនក្រ.បក ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានអនុវត្តអស់រយៈពេលប្រមាណជា ១សប្ដាហ៍មកហើយ។ អនុក្រឹត្យថ្មីនេះ គឺមានការដំឡើងថ្លៃផាកពិន័យ គុណជា ៣ ទៅ ៥ ដង នៃអនុក្រឹត្យចាស់។

រូបតំណាង

នៅក្នុងចំណោមអនុក្រឹត្យថ្មីជាច្រើន ថ្ងៃនេះ Sabay សូមលើកយកអនុក្រឹត្យមួយនិយាយអំពី អំពើល្មើសចរាចរណ៍ ដោយបើកបរប្រើប្រាស់ទូរសព្ទ អត់ប្រើប្រាស់ប្រាស់ឧបករណ៍តភ្ជាប់ ដែលនឹងត្រូវផាកពិន័យ ដូចខាងក្រោម គឺ

  • ១. ម៉ូតូ ពិន័យជាទឹកប្រាក់ ៨ម៉ឺនរៀល

  • ២. រថយន្តធុនស្រាល ពិន័យជាទឹកប្រាក់ ១២ម៉ឺនរៀល

  • ៣. រថយន្តធុនធ្ងន់ ពិន័យជាទឹកប្រាក់ ២២ម៉ឺន ៥ពាន់រៀល

សូមចុចអានអត្ថបទពាក់ព័ន្ធខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា