ឃើញ​បញ្ចេញ​រូប​សិចស៊ី​ញយ​ៗ ឥឡូវ មាន សូនីតា ចេញ​មក​បញ្ជាក់​ការ​ពិត​ហើយ

  • 2020-05-06 02:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា មាន សូនីតា បាន​​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ ក្រោយ​ពី​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​សិចស៊ី​តាម​ស៊េរី​រូប​ភាព​ជា​ច្រើន ដែល​នាង​បាន​បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​នាង ខុស​ពី​ពេល​មុន​ដែល​នាង​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា មាន​ភាព​ស្រគត់ស្រគំ​ច្រើន​ជាង។

រូបភាព​ដែល សូនីតា បញ្ចេញ​ត​ជា​ស៊េរី​មិន​ឈប់​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ភាគ​ច្រើន​គឺ​ជា​រូបភាព​ស្លៀក​ប៊ីគីនី ដែល​បង្ហាញ​ឲ្យ​ទស្សនិកជន​ឃើញ​រូបរាង​ដ៏​ស្រឡូន ពិសេស​គឺ​សាច់​ស​ខ្ចី ដូច​ដែល​នាង​បាន​បង្ហាញ​ក្នុង​ឈុត​ប៊ីគីនី​ពណ៌​ស​មួយ​នៅ​ឯ​តំបន់​ឆ្នេរ។ ទិដ្ឋភាព​ទាំង​នោះ នាំ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ផ្សេង​ៗ​គ្នា ថា រាជិនី​ក្រមា គ្រាន់​តែ​ចង់​បញ្ចេញ​ភាព​ខុស​ប្លែក​ជាង​រាល់​ដង​ដោយ​សារ​តែ​នាង​ជា​មនុស្ស​ក្នុង​សិល្បៈ។

ដោយ​ឡែក​ខ្លះ​ទៀត​ថា សូនីតា អាច​ប្រាថ្នា​រក​ការ​ចាប់​អារម្មណ៍​សម្រាប់​មនុស្ស​ផ្ទុយ​ភេទ​គ្នា ដោយ​សារ​តែ​មក​ទល់​បច្ចុប្បន្ន នាង​ក៏​មាន​វ័យ​ច្រើន​ដែរ​ហើយ ហើយ​មិន​ទាន់​ដែល​ឃើញ​បង្ហាញ​មុខ​បុរស​គូស្នេហ៍​សោះ។ ជុំ​វិញ​បញ្ហា​ខាង​លើ សាមី​ខ្លួន​បាន​ទទួល​ស្គាល់​ថា នាង​ពិត​ជា​បញ្ចេញ​រូប​ភាព​សិចស៊ី​ច្រើន​មែន​នា​រយៈ​ចុង​ក្រោយ ហើយ​នាង​បាន​គូស​បញ្ជាក់ នោះ​គ្រាន់​ជា​ការ​ផ្លាស់​ប្ដូរ​បែប​ផែន​សិល្បៈ​របស់​នាង​ប៉ុណ្ណោះ។

សូនីតា ថ្លែង៖ “នោះ​គឺ​ជា​ការ​ថត​បែប​សិល្បៈ life style របស់​យើង ព្រោះ​យើង​ជា​អ្នក​សិល្បៈ​មិន​ត្រូវ​ធ្វើ​អី​ដដែល​ៗ​អីចឹង​ណា​បង គឺ​គ្រាន់​តែ​ប្ដូរ style កុំ​អោយ​គេ​មើល​មក​យើង​ឃើញ​ដដែល​ៗ ចឹង​ហើយ​យើង​ត្រូវ​ដូរ​ខ្លះ កុំ​ឲ្យ​គេ​ធុញ​យើង​!(សើច)”។ ក្រៅ​តែ​ពី​ការ​អះអាង​ថា​ជា​ការ​ផ្លាស់​ប្ដូរ​បែប​ផែន​សិល្បៈ​ផ្ទាល់​ខ្លួន តារា​ស្រី​ដែល​មាន​រហស្សនាម រាជិនី​ក្រមា មិន​បាន​ឆ្លើយ​តប​ចំពោះ​បញ្ហា​ផ្សេង​ទៀត​ទេ។

មាន សូនីតា បាន​ចាប់​ផ្ដើម​បង្ហាញ​ពី​ភាព​ខុស​ប្លែក​លើ​បែប​ផែន​សិល្បៈ​ផ្ទាល់​ខ្លួន​ប្រមាណ ១​ខែ​ចុង​ក្រោយ។ រយៈ​ពេល​នេះ រូបភាព​នាង​ស្លៀក​ប៊ីគីនី បញ្ចេញ​សាច់​ស និង​ដង​ខ្លួន​រាង​វែង​ស្រឡូន រមែង​ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​នាង​ជា​រឿយៗ។ បើ​ទោះ​ជា​ធៀប​នឹង​ពេល​មុន តារា​ស្រី​មើល​ទៅ​មាន​ភាព​សិចស៊ី​ច្រើន​ជាង ប៉ុន្តែ​មួយ​រយៈ​កាល​មក​នេះ នាង​មិន​ទទួល​បាន​ការ​រិះគន់​ណា​មួយ​ទេ។

ម្ចាស់​គម្រោង "ស្រឡាញ់" ប្រាប់​ថា នាង​ទទួល​បាន​ការ​លើក​សរសើរ​ច្រើន ពី​ព្រោះ​ថា នោះ​ជា​សិល្បៈ​មួយ ដែល​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប្រិយមិត្ត​ជា​ច្រើន​ទទួល​យក​បាន ពោល​គឺ​មិន​សិចស៊ី​ហួសហេតុ។ ដូច្នេះ​ហើយ រូប​ភាព​សិល្បៈ Style ថ្មី​របស់​នាង​ទាំង​នោះ ភាគ​ច្រើន​បំផុត គឺ​ផ្ដោត​ទៅ​លើ​ភាព​ស្រស់​ស្អាត​នៃ​រាង​កាយ​របស់​នាង មិន​មែន​ជា​ភាព​សិចស៊ី​រោលរាល​ឡើយ៕

រូបភាព៖ហ្វេសប៊ុក សូនីតា

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម