MV បទ​ «Eight» ស្នាដៃរួមផលិតរបស់ IU និង​ Suga ចេញជា​ផ្លូវការ

  • 2020-05-06 09:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​របស់​ IU រួម​សហការ​ជាមួយ​នឹង​ Suga (ក្រុម BTS) បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​ នៅ​ថ្ងៃ​ទី​ ០៦ ខែឧសភា​នេះ។

បទ​ថ្មី​មាន​ចំណងជើង​ថា​ «Eight» នេះ​ជា​បទ​ចម្រៀង​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​បំផុត​ចាប់​តាំង​ពីផលិតកម្ម​ EDAM ប្រកាស​ជា​ផ្លូវការ​កាលពី​ចុង​ខែមេសា ថា​ជា​ស្នាដៃ​ពិសេស​របស់​ IU និង​ Suga ធ្វើ​រួម​គ្នា។ ផ្អែក​តាម​ការ​ឲ្យ​ដឹង​ពី​ផលិតកម្មដដែល​ បាន​បញ្ជាក់​ថា IU គឺ​ជា​អ្នក​ដែល​ស្នើ​ចង់​ធ្វើ​បទ​ថ្មី​រួម​គ្នា​ជាមួយ​នឹង​ Suga។ ឯ​ Suga ក៏​រីករាយ​យល់ព្រម​នឹង​សំណើរ​នេះ​ រហូត​រួម​គ្នា​សម្រេច​បាន​ជា​ស្ថាពរ។

ទស្សនា​បទ​ចម្រៀង​ដូច​ខាងក្រោម៖

អត្ថបទ៖ យី សុធារី