ជនពិការ​ ១​ពាន់​លាន​នាក់ ​រងគ្រោះ​ខ្លាំង​ដោយសារ​វីរុស​កូវីដ១៩

  • 2020-05-07 01:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខ​ដឹកនាំ​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​៦​ខែ​ឧសភា​ថា​មនុស្ស​១​ពាន់​លាន​នាក់​ដែល​រស់​ដោយ​ពិការភាព​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត​ដោយសារ​វីរុស​​កូវី​ដ​១៩​នេះ​ហើយ​បាន​អំពាវនាវ​ឱ្យ​ពួកគេ​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការទទួល​បាល​ការការពារ​និង​ព្យាបាល​ជំងឺ​កូវី​ដ​១៩​។​

លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស ថ្លែង​សុន្ទ​ករ​ថា​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺ​ណែ​វ កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស បាន​និយាយថា ជំងឺ​រាតត្បាត​នេះ មាន​វិសាលភាព​ធំធេង​ទៅលើ​មនុស្ស​ទាំងឡាយ​ណា​ដែល​ងាយ​ងាយ​រងគ្រោះ​ជាង​គេ និង​កំពុង​ធ្វើឱ្យ​​មាន​វិសមភាព ដែល​ជនពិការ​ប្រឈមមុខ​រួច​ទៅ​ហើយ​នោះ​ដូចជា​ភាពក្រីក្រ និង​អត្រា​ខ្ពស់​នៃ​អំពើហិង្សា ការ​ខ្វះ​ការយកចិត្តទុកដាក់ និង​ការរំលោភបំពាន ។​

​សារ​នៅក្នុង​វីដេអូ​របស់​លោក​ ដែល​ត្រូវបាន​ចាក់ផ្សាយ​ជាមួយនឹង​របាយការណ៍​របស់​អង្គការសហប្រជាជាតិ បាន​និយាយថា ជនពិការ​ត្រូវបាន​ប៉ាន់​ស្មានថា​មាន ១៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភព​​លោក​និង ៤៦​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​ដែល​មាន​អាយុ​លើសពី​៦០​ឆ្នាំ​។​

​លោក បាន​កត់សម្គាល់​ថា ជំងឺ​កូវី​ដ​១៩ មាន​ភាព​ធ្ងន់ធ្ងរ​ជាងគេ គឺ​ច្រើន​តែ​ទៅលើ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ស្រាប់​និង មាន​អត្រា​ស្លាប់​ឆាប់​ជាងគេ ។ ហើយ​ជនពិការ​និង មនុស្ស​ចាស់ជរា​ដែល​​រស់នៅ​តាម​ផ្ទះ​និង​ស្ថាប័ន​មើល​ថែទាំ​សុខភាព​គឺ​ងាយ​រងគ្រោះ​ណាស់​ពីព្រោះ​ពួកគេ​អាច​ប្រឈម​នឹង​បញ្ហា​ការថែទាំ​សុខភាព ដូចជា​បញ្ហា​អនាម័យ​និង បញ្ហា​អនុវត្ត​គម្លាត​សង្គម​ដើម្បី​សុខ​វត្ថិ​ភាព​​ជាដើម​។​

​របាយការណ៍​នេះ​បាន​ជំរុញ​ឱ្យមាន​វិធានការ​ដើម្បី​ការពារ​ជន​ពិការ​ពី​ការឆ្លង​វីរុស​នេះ​និង​ដោះស្រាយ​ផលប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការបិទ​ប្រទេស ការ​ស្ថិតនៅ​ឆ្ងាយ​នៃ​ជន​ពិការ​និង ការ​ដាក់​នៅ​ដោយ​​ឡែក ៕

ប្រភព៖ រស្មីកម្ពុជា   ប្រែសម្រួលដោយ៖ រស្មីកម្ពុជា

អត្ថបទពេញនិយម