មកមើល ទិដ្ឋភាពសិស្សវៀតណាមត្រឡប់ទៅថ្នាក់រៀន ក្រោយបើកទីក្រុងឡើងវិញ

  • 2020-05-07 02:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រយៈ​ពេល​បី​ខែ​កន្លង​ផុត​ទៅ វៀតណាម​បាន​សម្រាប់​បញ្ចប់​ការ​បិទ​ទីក្រុង​របស់​ខ្លួន​ហើយ​ឥឡូវ​នេះ​ប្រជាពលរដ្ឋ ចាប់​ផ្ដើម​វិល​ត្រឡប់​ទៅ​កាន់​ជីវិត​ធម្មតា​ដូច​កាល​ពី​មុន​វិញ។ យោងតាម CNN ឲ្យ​ដឹង​ថា សិស្ស​វៀតណាម​ប្រមាណ​ជា ២២​លាន​នាក់ បាន​ត្រឡប់​ទៅ​កាន់​ថ្នាក់​រៀន​របស់​ពួកគេ​វិញ​ហើយ ក្រោយ​ការ​បិទទីក្រុង​ដោយ​សារ​វីរុស​កូវីដ​១៩ ត្រូវ​បាន​បញ្ចប់។ ជាមួយគ្នា សាលា​បាន​រៀប​ចំ​តុ​អង្គុយ​ឡើង​វិញ​ដោយ​ដាក់​ឲ្យ​នៅ​ឃ្លាត​ពី​គ្នា ហើយ​ថ្នាក់​មួយ​ចំនួន ត្រូវ​បំបែក​ទៅ​ជា​ថ្នាក់​តូច​ៗ។ ដោយ​ឡែក​នៅ​សាលាបឋមសិក្សា Nhi Dong គេ​សង្កេត​ឃើញ​ថា សិស្ស​សាលា​នាំ​គ្នា​ពាក់​របាំង​មុខ​ដើម្បី​ការ​ពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា។ មក​ទល់​ពេល​នេះ វៀតណាម​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ដែល​បាន​សម្រាល​ការ​បិទ​ទីក្រុង ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​មាន ២៧១នាក់ ដោយ​ក្នុង​នោះ ២៣២​នាក់​បាន​ព្យាបាល​ជា​សះស្បើយ ហើយ​មិន​មាន​អ្នក​ស្លាប់​នោះទេ៕

ខាងក្រោមនេះ គឺជាទិដ្ឋភាពសិស្សវៀតណាមត្រឡប់ទៅថ្នាក់រៀន ក្រោយបើកទីក្រុងឡើងវិញ ៖

ប្រភព៖ elitereaders   ប្រែ​សម្រួល៖ រ័ត្ន