​ថ្ងៃ​នេះ​ គឺ​គម្រប់​២​ឆ្នាំ​គត់​ដែល​ Arsene Wenger ចាកចេញ​ពី Arsenal

  • 2020-05-07 03:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​នេះ​កាល​ពី​ឆ្នាំ​២០១៨​ Arsenal បាន​រៀប​ចំ​ពិធី​លា​លោក​ Arsene Wenger ដែល​ប្រកាស​ចាកចេញ​ពី​ក្លឹប​កាល​ពី​ ២​ឆ្នាំ​មុន​​នៅ​កីឡដ្ឋាន​ Emirates។​​

ក្រោយ​ដឹកនាំ​​២២​ឆ្នាំ​បុរស​សញ្ជាតិ​បារាំង​ ​ឈាន​ដល់​ផ្លូវ​បំបែក​ជាមួយ​ក្លឹប​ដែល​លោក​បាន​កសាង​ពី​បាត​ដៃ​ទទេ​ គ្មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​​ (ស្តាត​​ប្រើ​រួម​ជាមួយ​​ Chelsea), ស្ដារ​ក្លឹប​ពី​វិបត្តិ​ហិរញ្ញវត្ថុ, បណ្ដុះ​កីឡាករ​វ័យ​ក្មេង​ឲ្យ​ក្លាយ​ជា​ Super Star ជា​ពិសេស​​ឈ្នះ​ពាន​មាស​ លេង​មិន​ចាញ់​សោះ​ក្នុង​មួយ​រដូវ​កាល​គ្មាន​ក្លឹប​ណា​បំបែក​កំណត់ត្រា​នេះ​បាន​​នៅ​ឡើយ​។​

Wenger ដឹក​នាំ​ក្រុម​មាន​មូលដ្ឋាន​នៅ​ North London លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៦​។ ក្នុង​រយៈ​ពេល​ជាង​ទសវត្ស​លោក​ជួយ​ Arsenal ឈ្នះ​ Premier League ៤​ដង, ឈ្នះ​ FA Cup ៧​ដង និង​រង​ជើង​ឯក​ Champions League ម្ដង​។​

ក្រោយ​រជ្ជកាល​របស់​គិត​មក​ទល់​ពេល​នេះ​ជិត​១​ពាន់​ថ្ងៃ​ហើយ​កាំភ្លើង​ធំ​មិន​ទាន់​ឈ្នះ​ពាន​អ្វី​នៅ​ឡើយ​​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​២​រូប​ផ្សេង​គ្នា​៕ ​

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ