ក្រោយស្ងាត់ ២១ថ្ងៃ! វៀតណាមមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ១៧នាក់ឡើងវិញ

  • 2020-05-08 06:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​វៀតណាម បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស​កូវីដ១៩​ចំនួន ១៧​នាក់​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ដែល​នាំ​ឲ្យ​ចំនួន​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ២៨៨នាក់។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា អ្នក​ឆ្លង​ថ្មី​ចំនួន ១៧​នាក់ គឺ​ជា​ក្រុម​ជនជាតិ​វៀតណាម​សរុប ២៩៧នាក់​ដែល​ធ្វើ​មាតុភូមិនិវត្តន៍​មក​ពី​សហព័ន្ធ​អារ៉ាប់រួម។ ពួកគេ​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​លេខ VN0099 និង​បាន​ចុះចត​នៅ​ខេត្ត​កាន់ថឺ។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​អស់​មានប្រុស ៦នាក់ ស្រី ១១នាក់ និង​ក្មេង​ទើប​កើតម្នាក់ និង​មាន​អាយុ​ចាប់​ពី ២០ ដល់​៥៨ឆ្នាំ។ ពួកគេ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​នៅ​បន្ទប់​នៃ​សកលវិទ្យាល័យ​ក្នុង​ខេត្ត Bac Lieu ដោយ​ក្រុម​អ្នក​ធ្វើ​ការ​លើ​យន្ដ​ហោះ​ក៏​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ផងដែរ។ ឥឡូវ​នេះ​អ្នក​ឆ្លង​ថ្មីទាំង ១៧​នាក់ កំពុង​សម្រាប់​ព្យាបាល​នៅ​មន្ទីរពេទ្យ Bac Lieu។

គួរ​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មីនេះ បាន​បញ្ចប់​កំណត់​ត្រា​គ្មាន​ករណី​ថ្មី​សោះ​ក្នុង​ប្រទេស​អស់​រយៈ​ពេល ២១​ថ្ងៃ ហើយ​អាជ្ញាធរ​ចាប់​ផ្ដើម​រឹងបន្ដឹងការ​ធ្វើ​ដំណើរ​មក​ពី​បរទេស៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ រ័ត្ន