ខេត្តមួយនៅវៀតណាម ប្រកាសអាសន្នក្រោយជួបគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត

  • 2020-05-08 07:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​នៃ​ខេត្តប៊ិញធួន​ប្រទេស​វៀតណាម បានប្រកាសអាសន្នហើយបន្ទាប់ពីគ្រោះរាំងស្ងួតបានប៉ះពាល់ដល់ប្រជាជនជាង ៩៧ ០០០ នាក់ ខ្វះ​ទឹក​ក្នុង​ប្រព័ន្ធ​ធារាសាស្ត្រ។

សេចក្តីប្រកាសដែលចុះហត្ថលេខាដោយលោកង្វៀនង៉ុកហាយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញធួនកាលពីថ្ងៃព្រហស្បតិ៍ បានសង្កត់ធ្ងន់ពីសារសំខាន់នៃការគ្រប់គ្រងការខូចខាត និងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ចាប់តាំងពីចុងខែមករាមក ទន្លេនិងស្ទឹងបានរីងស្ងួតនៅទូទាំងប៊ិញធូនដែលជាទីប្រជុំជននៃទីក្រុងឆ្នេរសមុទ្រ Mui Ne ។ កំរិតទឹកក្រោមដីក៏បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ខណៈដែល អណ្តូងក្នុងតំបន់ជិតអស់ទឹកហើយមានករណីខ្លះនៃការជ្រាបទឹកប្រៃទៀតផង។

នៅកន្លែងផ្សេងទៀតនៅប្រទេសវៀតណាមដីសណ្ដមេគង្គ ក៏ត្រូវបានរងគ្រោះដោយគ្រោះរាំងស្ងួតដ៏ធំបំផុតមិនធ្លាប់មានផងដែរ។ អាងស្តុកទឹកក្នុងស្រុកធំជាងគេ Kenh Lap បានរីងស្ងួតខណៈខេត្តចំនួន ៦ បានប្រកាសអាសន្នដោយសារគ្រោះរាំងស្ងួតនិងការជ្រាបទឹកប្រៃទៀតផង៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ រ័ត្ន