Camry ឆ្នាំ ២០២០ កែសម្ផស្សបែបនេះ មើលចង់ច្រឡំ Lexus LS

  • 2020-05-08 07:39:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឿង​លេង​រថយន្ត​ Toyota មាន​សម្បូរ​បែប​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​អ្វី​ដែល​គេ​និយម​លេង​នោះ​គឺ​ការ​ប្ដូរ​មុខមាត់​ទៅ​កាន់​រថយន្ត​ម៉ាក Lexus។

ជាក់ស្ដែង​ដូច​រថយន្ត​ Toyota Camry ស៊េរី​ឆ្នាំ ២០២០ ខាង​លើ​នេះ គឺ​បាន​ផ្លាស់​ប្ដូរ​មុខមាត់​​​តាម​រថយន្ត​ Lexus LS ​ដែល​ជា​ Option F-Sport។ ការ​ប្ដូរ​មុខមាត់​នេះ​ធ្វើ​ឲ្យ​រថយន្ត​ Camry មើល​ទៅ​កាន់​តែ​ពោរពេញ​ដោយ​ប្រណីត​ភាព ហើយ​កាន់​តែ​​​មាន​មុខ​មាត់​កាច​តាម​រយៈ​ការ​តុបតែង​នូវ​​ផ្ទាំង​ប៉ាណា​ទំហំ​ធំ។

ប្រសិន​បើ​មិន​មាន​ឡូហ្គោ​ Toyota ទេ​នោះ គេ​អាច​មើល​ច្រឡំ​ថា​ Camry ឆ្នាំ ២០២០ នេះ​គឺ​ជា​រថយន្ត​ Lexus LS F-Sport ជា​មិន​ខាន។ ការ​ប្ដូរ​មុខមាត់​ Camry ទៅ​ជា​ Lexus LS នេះ​គឺ​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ ៥៥៤ ដុល្លារ នៅ​វៀតណាម៕

ប្រភព៖ Autozone   ប្រែ​សម្រួល៖ សុខហេង