តា​បារាំង​ Wenger ថា​ Mbappé នឹង​ស្នង​តំណែង​ Messi និង​ Ronaldo

  • 2020-05-11 01:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsène Wenger ជឿជាក់​យ៉ាង​មុតមាំ​ថា​ Kylian Mbappé នឹង​ស្នង​តំណែង​ Messi និង​ Ronaldo នៅ​តែ​ពេល​ដែល​កំពូល​កីឡាករ​ទាំង​ពី​ចូល​និវត្តន៍​ប្រហែល​៣​ ឬ​៤​ឆ្នាំ​ទៀត។​

ការ​និយាយ​បែប​នេះ​ក្រោម​ហេតុផល​ថា​ ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​២១​ឆ្នាំ​ មាន​អាយុ​តិច​ ប៉ុន្តែ​បាន​សាង​កេរ្តិ៍ឈ្មោះ​ និង​ស្នាដៃ​ប្រហាក់​ប្រហែល​នឹង​រៀមច្បង​រួច​ទៅ​ហើយ​ ក្នុង​នោះ​រូប​គេ​បាន​ឈ្នះ​លីគ​កំពូល​បារាំង, ឈ្នះ​ World Cup ឲ្យ​ក្រុម​ជម្រើស​ជាតិ​មាន់​គក​ និង​ឈ្នះ​ពាន​កីឡាករ​វ័យក្មេង​របស់​ពិភពលោក​ថែម​ទៀត​ផង។​

បើ​គេ​និយាយ​ពី​សមិទ្ធផល​នៅ​ជម្រើស​ជាតិ​ Mbappé គឺ​លេចធ្លោ​ជាង​រៀម​ច្បង​ប៉ុន្តែ​បើ​និយាយ​ពី​ក្លឹប​អាជីព​វិញ​រូប​គេ​នៅ​មិន​ទាន់​ឈ្នះ​ UEFA Champions League នៅ​ឡើយ​ ហើយ​ក៏​មិន​ទាន់​ឈាន​ជើង​ចេញ​ពី​បារាំង​ទៅ​ឈ្នះ​ពាន​នៅ​ក្រៅ​ប្រទេស​ដែរ៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី