ម្ចាស់​ក្លឹប​ Lyon ខ្លាច​ Depay ចាកចេញ​ពី​ក្លឹប​ក្រោយ​លីគ​បារាំង​សម្រេច​រំសាយ​

  • 2020-05-11 02:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jean-Michel Aulas ប្រធាន​ក្លឹប​ Lyon ព្រួយ​បារម្ភ​ខ្លាច​ Memphis Depay ចង់​ចាក​ចេញ​ទៅ​រក​ទ្រនំ​ថ្មី​បន្ទាប់​ពី​​ក្លឹប​នេះ​គ្មាន​កៅអី​ Champions League រដូវ​កាល​ក្រោយ។​

Depay

​ក្របខ័ណ្ឌ​កំពូល​បារាំង​ Ligue 1 បាន​សម្រេច​រំសាយ​បាល់ទាត់​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​ដោយ​ផ្ដល់​ពាន​ឲ្យ​ទៅ​ Paris Saint Germain ហើយ​កៅអី​ Champions League ទៅ​ក្រុម​លេខ​១ ដល់​លេខ​៣ មាន​ PSG, Marseille និង​ Rennes ស្របពេល​ Lille មាន​កៅអី Europa League។

ដោយ​ឡែក​ Lyon វិញ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៧​ក្រោយ​២៨​សប្ដាហ៍​គ្មាន​កៅអី​កម្មវិធី​អឺរ៉ុប​អ្វី​ឡើយ​នៅ​រដូវ​កាល​ក្រោយ​។​ ការ​អវត្តមាន​ពាន​ធំៗ បែប​នេះ​អាច​ធ្វើ​ឲ្យ​ Ligue 1 សម្លឹង​ការ​ទៅ​រក​ទ្រនំ​ថ្មី​ស្របពេល​រូប​គេ​បច្ចុប្បន្ន​កំពុង​មាន​ហាង​ឆេង​៕

ប្រភព៖ Marca   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម