Toyota Prius “2020 Edition” ចេញហើយ តម្លៃប្រហែលខ្ទង់ ៣ម៉ឺនដុល្លារ

  • 2020-05-12 02:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បានដាក់លក់រថយន្ត Prius នៅសហរដ្ឋអាមេរិក អស់រយៈពេល ២០ឆ្នាំមកហើយ។ ឥឡូវក្រុមហ៊ុនរថយន្តជប៉ុននេះ បានអបអរសាទរជោគជ័យរបស់ខ្លួន ដោយចេញម៉ូដែលពិសេសហៅថា Prius “2020 Edition"។

រថយន្ត Toyota Prius “2020 Edition” នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ២ ០២០គ្រឿងប៉ុណ្ណោះ ដោយផលិតផ្អែកលើម៉ូដែល XLE ប្រើប៉ុងមួយវិលកង់មុខ។ ថ្វីបើ Toyota មិនទាន់បានបង្ហាញលក់ផ្លូវការ ប៉ុន្តែ Prius XLE មានតម្លៃចាប់ពី ២៨ ៣៧៥ដុល្លារប៉ុណ្ណោះ ដូច្នេះ Prius “2020 Edition” អាចនឹងថ្លៃលើសនេះបន្តិចប៉ុណ្ណោះ។

គួរឲ្យដឹងថា Prius “2020 Edition” មានតួខ្លួនពណ៌ក្រហម ហៅថា Supersonic Red ឬ Wind Chill Pearl ហើយរំលេចដោយការលេងពណ៌ខ្មៅ មួយជុំរថយន្តតែម្តង។ បន្ថែមពីនេះ វាមានបំពាក់ប្រព័ន្ធ Toyota Safety Sense 2.0 មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Pre-collision System with Low-light Pedestrian Detection, Full-speed Range Dynamic Radar Cruise Control, Cyclist Detection, Lane Departure Alert, Road-sign Assist និង Automatic High Beams ជាដើម៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម