ស្មាតហ្វូន​តម្លៃប៉ុណ្ណឹង តែ​ហ៊ានដាក់​កាមេរ៉ាក្រោយ ៣ គ្រាប់

  • 2020-05-12 09:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានសន្យាអញ្ចឹងថា ធ្វើយ៉ាងណានឹងផ្តល់ឱ្យអតិថិជនរបស់ខ្លួនទាំងអស់ ទទួលបានបានស្មាតហ្វូនដែលទំនើប ទាន់សម័យ និងលេចធ្លោត្រូវចំណាយលុយតិច។

ជាក់ស្តែងថ្ងៃនេះក្រុមហ៊ុន Samsung បាននាំយកនូវស្មាតហ្វូនជំនាន់ថ្មី Galaxy A11 ដែលទំនើប ជាមួយនឹងតម្លៃយ៉ាងពិសេសមកលក់ជាផ្លូវការនៅក្នុង​ប្រទេស​កម្ពុជា។

Galaxy A11

Galaxy A11 ដែលដាក់លក់ក្នុងតម្លៃតែ **១៦៩ ដុល្លារ** [ប្រភពតម្លៃពីហាង NIKA] ។ ទោះជា​តម្លៃប៉ុណ្ណឹង តែ​ហ៊ានបំពាក់មកជាមួយនឹងកាមេរ៉ាក្រោយ ៣ គ្រាប់ (កាមេរ៉ាគោលទំហំ 13 MP) និងកាមេរ៉ាមុខ ១ គ្រាប់ ទំហំ 8 MP (ថត Selfie ច្បាស់ល្អ) កម្លាំងថ្ម 4,000 mAh (អាចកំដរអ្នកបានស្ទើរតែពេញមួយថ្ងៃ), មេម៉ូរី 3 GB, អង្គផ្ទុក 32 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB) បានផងដែរ។

លក្ខណៈពិសេស

-អេក្រង់ Infinity-O Display 6.4" HD+

-CPU Octa Core (1.8 GHz)

-Ram 3GB | 32GB

-ថាមពលថ្ម 4000mAh សាកចូលល្បឿន 15W

-កាមេរ៉ាក្រោយ 13MP+2MP+5MP

-កាមេរ៉ាមុខ 8MP

-Fingerprint / Dual SIM

បញ្ជាក់៖ ចាប់ពីថ្ងៃទី ១៣ ឧសភាឆ្នាំ ២០២០ នេះតទៅអ្នកទាំងអស់អាចរកទិញទូរស័ព្ទ Samsung Galaxy A11 បាននៅតាមបណ្តាហាងចែកចាយផលិតផល សាមសុង នានាទូទាំងប្រទេសកម្ពុជានឹងទទួលបានកញ្ចប់កាដូពិសេសដូចជា៖ ការបញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី *ស៊ីមស្មាតលេខពិសេសតម្លៃ ៥៤ ដុល្លារ ភ្ជាប់ជាមួយគម្រោងអ៊ីនធើណេត Smart ធំហ្ម៎ង! ថែម​ទៀតផង៕

អត្ថបទ៖ រក្សា