ម្ចាស់ក្លឹបអង្គរថាយហ្គឺរ ប្រកាសផ្ដល់អង្គរដល់៤០០គ្រួសារនៅសៀមរាប

  • 2020-05-12 08:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ លោក Akihiro Kato បានប្រកាសចែកអង្គរដល់​៤០០គ្រួសារក្នុងខេត្តសៀមរាប ក្នុង​មួយគ្រួសារនឹងទទួលបាន២០គីឡូក្រាម គ្រាន់ជួយសម្រួលជីវភាពលំបាក ក្្នុង​អំឡុងជួបវិបត្តិកូវីដ១៩។

លោក Kato បានបង្ហោះសារលើហ្វេសប៊ុក​មុននេះថា ៖«សួស្តីអ្នកគាំទ្រថាយហ្គឺរទាំងអស់គ្នា ខ្ញុំពិតជាបារម្ភអំពីជីវភាពអ្នកគាំទ្រទាំងអស់គ្នានៅសៀមរាបណាស់។ អ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំចង់ចែកអង្គរជូន៤០០គ្រួសារក្នុង១គ្រួសារ ២០គីឡូ។ ក្នុងខែនេះ ខែ៦ និង ខែ៧ចំនួន៣ខែ។ ពិតជាតិចតួចណាស់ ប៉ុន្តែនេះជាទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំ។ ប្រសិនបើអ្នកដែលត្រូវការអាចមកទទួលនៅកីឡដ្នាន SRUបាន។ ខ្ញុំស្រលាញ់អ្នកគាំទ្រថាយហ្គឺរទាំងអស់គ្នា»។

កាលបរិច្ឆេទដែលលោក Kato បានកំណត់គឺ៖

  • នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០២០

  • វេលាម៉ោង ៩:០០-១១:០០ ព្រឹក

  • នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២០

  • វេលាម៉ោង ៩:០០-១១:០០ ព្រឹក

  • នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២០

  • វេលាម៉ោង ៩:០០-១១:០០ ព្រឹក

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី