សម្ដេច ហ៊ុន សែន បង្ហាញមុខចៅស្រីទី២១យ៉ាងស្រស់ប្រិមប្រិយ តែបែរជាមិនបានទៅបីផ្ទាល់ដៃ

  • 2020-05-12 11:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ បាន​បង្ហោះ​មុខ​ចៅ​ស្រី​ទី២១​ យ៉ាង​ស្រស់​ប្រិមប្រិយ​ ដែល​ជា​ដំណឹង​ល្អ​សម្រាប់​​សមាជិក​គ្រួសារ​នា​មុន​នេះ​បន្តិច។ ​ការ​បោះ​បង្ហោះ​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ភ្ជាប់​ជាមួយ​សារ​យ៉ាង​ខ្លី​ បន្ទាប់​ពី​បាត់​បង់​ម្ដាយ​ក្មេក​កាលពី​សប្ដាហ៍​មុន។​

យោង​តាម​ហ្វេសបុក​ផេក​ផ្លូវ​ការ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ "​​​​​​បន្ទាប់​ពី​ការ​បាត់បង់​មាតា​ក្មេក​ នា​សប្តាហ៍​កន្លងទៅ​ថ្ងៃនេះ​ខ្ញុំ​ទទួលបាន​ចៅស្រី​មួយ​រូប​ទៀត​ដែល​ជា​ចៅ​ទី២១​របស់​ខ្ញុំ​និងភរិយា​។ ស្វាគមន៍​និង​ជូនពរ​ចៅ​ទទួល​បាន​សេចក្តី​សុខ​។ ​តា​មិន​បាន​ទៅ​បី​ចៅ​ចេញ​ពី​មន្ទីរពេទ្យ​ដូច​ចៅ​មុនៗ​ឡើយ​ដោយសារ​តែ​ជម្ងឺ​ឆ្លង​កូវីត​១៩ " ។

គួរជម្រាបថា ចៅស្រីទី២១ របស់សម្ដេច ហ៊ុន សែន គឺជាកូនស្រីនៃឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី ៕

អត្ថបទ៖ ស៊ិន សាវ៉េត