Apple អាចប្រើកាមេរ៉ា iPhone ផ្សាយផ្ទាល់កម្មវិធី WWDC 2020

  • 2020-05-13 07:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ Mark Gurman មក​ពី​សារព័ត៌មាន Bloomberg ​បាន​ឲ្យ​ដឹង​ថា​ Apple កំពុង​រៀប​ចំ​ផែនការ​ប្រើ​ប្រាស់​ iPhone សម្រាប់​ផ្សាយ​ផ្ទាល់​កម្មវិធី WWDC 2020 របស់​ខ្លួន។

យ៉ាងណាក្ដី​​ការ​ពឹង​ផ្អែក​លើ​ iPhone ទំនង​ជា​នឹង​កើត​មាន​សម្រាប់​​តែ​វគ្គ​មួយ​ចំនួន​ប៉ុណ្ណោះ​ដូច​ជា ​វគ្គ​ Developer ជា​ដើម។ ការ​ធ្វើ​បទ​បង្ហាញ​របស់​ Apple និង​​ការផ្សាយ​ផ្ទាល់​សំខាន់​ផ្សេង​ទៀត​អាច​នឹង​ប្រើ​ប្រាស់​ឧបករណ៍​ជំនាញ​ជាង​នេះ។

កម្មវិធី WWDC ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែ​ក្រោយ​នេះ នឹង​​ធ្វើ​ឡើង​តាម​រយៈ​អនឡាញ ហើយ​នឹង​ផ្សាយ​នៅ​លើ​កម្មវិធី Apple Developer និង​វិបសាយ Apple Developer ដែល​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ២២ ខែ​មិថុនា៕​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង