១០ឆ្នាំហើយមិនធ្លាប់ជួប! ក្នុងពេល ៣ខែ Sony លក់ទូរសព្ទបានមិនដល់ ៥០ម៉ឺនគ្រឿង

  • 2020-05-15 01:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បាន​បញ្ចេញ​របាយការណ៍​ចំណូល​​សម្រាប់​ត្រីមាស​ទី ១ ឆ្នាំ ២០២០ (គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​មីនា) ដែល​លទ្ធផល​គឺ​អាច​លក់​ស្មាតហ្វូន​បាន​ត្រឹម ៤០ម៉ឺន​គ្រឿង​ក្នុង​អំឡុង​ពេល ៣ខែ​នេះ ជា​ចំនួន​លក់​ទាប​បំផុត​ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ។

ចំនួន​លក់​នៅ​ត្រីមាស​ទី​មួយ​មាន​ការ​ធ្លាក់​ចុះ ៦៤% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ ២០១៩។ របាយការណ៍​ក៏​បាន​ឲ្យ​គេ​ឃើញ​ច្បាស់​អំពី​ស្ថានភាព​ក្រុមហ៊ុន Sony នៅ​ឆ្នាំ ២០១៩ ដែល​ពេញ​មួយ​ឆ្នាំ​គេ​អាច​លក់​ស្មាតហ្វូន​បាន​ត្រឹម ៣,២លាន​គ្រឿង។ ធៀប​នឹង​ឆ្នាំ ២០១៨ ចំនួន​លក់​សរុប​មាន​ ៦,៥ លាន​គ្រឿង។

ទោះ​បី​ជា​ចំនួន​លក់​ស្មាតហ្វូន​មិន​ឃើញ​សញ្ញា​វិជ្ជមាន​ក៏​ដោយ​ចុះ ក៏​ Sony បន្ត​​​ធ្វើ​ឲ្យ​ជំនួញ​ស្មាតហ្វូន​របស់​ខ្លួន​មាន​ជីវិត​ជីវា​ ​តាម​រយៈ​ការ​ប្រកាស​ចេញ​ Xperia 1 II និង Xperia 10 II ដែល​រំពឹង​ថា​ចេញ​លក់​លើ​ទីផ្សារ​ទូលំទូលាយ​ចាប់​ពី​ខែ​មិថុនា៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង