ស្មាតហ្វូន Android លក់ដាច់ជាងគេលើលោក មានតែ ២ម៉ាកនេះប៉ុណ្ណោះ

  • 2020-05-15 01:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​​​អំពី​ទីផ្សារ​ស្មាតហ្វូន​លើ​ពិភពលោក​​​ប្រចាំ​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ​ដែល​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Strategy Analytics បាន​ចេញ​ផ្សាយ បាន​បង្ហាញ​ក្នុង​ចំណោម​ស្មាតហ្វូន Android លក់​ដាច់​ជាង​គេ​ទាំង ៦ គឺ​មាន​ ៤ ជា​ម៉ាក​យីហោ​ Samsung និង​ ២ ទៀត​ជា​ម៉ាក​យីហោ Xiaomi។

Samsung Galaxy A51 ស្ថិត​នៅ​លំដាប់​លេខ​ ១ ដែល​មាន​ចំនួន​លក់​ ៦លាន​គ្រឿង ស្មើ​នឹង ២,៣% នៃ​ស្មាតហ្វូន​ Android ​ទាំង​អស់​ដែល​លក់​បាន​នៅ​លើ​ពិភពលោក​នៅ​ត្រីមាស​ទី ១ នេះ។ Galaxy A51 មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​គឺ​នៅ​អឺរ៉ុប និង​អាស៊ី។

អ្នក​ដែល​កៀក​ Galaxy A51 នោះ​គឺ Redmi 8 របស់ Xiaomi ដែល​មាន​ចំនួន​លក់​​ស្មើ​នឹង ១,៩% នៃ​ទីផ្សារ​ស្មាតហ្វូន Android។ ស្មាតហ្វូន​នេះ​មាន​អ្នក​គាំទ្រ​ច្រើន​នៅ​ឥណ្ឌា និង​ចិន ហើយ​ក៏​កំពុង​ពេញ​និយម​នៅ​ក្នុង​តំបន់​អឺរ៉ុប​ផង​ដែរ។ ក្រុមហ៊ុន Strategy Analytics បាន​បក​ស្រាយ​ថា​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចំណាយ​លុយ​អំឡុង​វិបត្តិ​កូវីដ​១៩ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សម្លឹង​មើល​ស្មាតហ្វូន​តម្លៃ​ធូរ ជា​ជាង​ស្មាតហ្វូន​តម្លៃ​ថ្លៃ។

ក្នុង​ចំណោម​ស្មាតហ្វូន​ Android លក់​ដាច់​ទាំង ៦ មាន​តែ Galaxy S20+ ប៉ុណ្ណោះ​ជា​ស្មាតហ្វូន​លំដាប់ Premium តម្លៃ​ថ្លៃ​ ដែល​មាន​ចំណែក​ទីផ្សារ ១,៧%។ ស្មាតហ្វូន Android បី​ទៀត​មាន Galaxy A10s, Redmi Note 8 និង Galaxy A20s៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម