Jose ប្រាប់អ្នកចាត់ការផ្សេង បើមិនចង់លេង ឱ្យដេកផ្ទះ មើល Bundesliga
- 2020-05-15 02:41:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jose ប្រាប់អ្នកចាត់ការផ្សេង បើមិនចង់លេង ឱ្យដេកផ្ទះ មើល Bundesliga
ចន្លោះមិនឃើញ
លោក Jose Mourinho បានប្រាប់ទៅអ្នកចាត់ការក្រុមដទៃទៀតថា ប្រសិនបើមិនទាន់ចង់ដឹកនាំក្រុមលេងទេ អាចនៅផ្ទះបន្ដ និងមើលការប្រកួត Bundesliga បាន។
ក្របខណ្ឌ Premier League គ្រោងនឹងបើកប្រកួតនៅខែក្រោយនេះវិញហើយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានបើកភ្លើងខៀវសម្រាប់ការប្រកួតវិញ។ តែការត្រលប់មកវិញនេះដែរ មានអ្នកចាត់ការក្រុមមួយចំនួនមិនសប្បាយចិត្តនោះទេ ដោយពួកគេចង់ឱ្យបន្ដពន្យារពេលទៀតសិន រង់ចាំមើលពេលខាងមុខ។
តែសម្រាប់លោក Jose Mourinho វិញ បាននិយាយថាលោកនឹកបាល់ទាត់ ហើយត្រៀមជាស្រេចក្នុងការដឹកនាំក្រុមប្រកួតវិញ។ ប្រសិនណាបើមានអ្នកចាត់ការមិនចង់មកដឹកនាំក្រុមវិញទេ គឺអាចបន្ដស្នាក់នៅក្នុងផ្ទះ មើលទូរទស្សន៍ មើលការប្រកួត Bundesliga របស់អាល្លឺម៉ង់បាន ព្រោះថាលីគមួយនេះនឹងបើកប្រកួតនៅសប្ដាហ៍នេះវិញហើយ៕