Rolls-Royce បង្កាត់ពូជផ្កាកុលាបពិសេស សម្រាប់ប្រើលើរថយន្តរបស់ខ្លួន​

  • 2020-05-15 04:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បរិវេណ​​​ទីស្នាក់ការ​ក្រុមហ៊ុន​រថយន្ត​ Rolls-Royce ក្នុង​ក្រុង Goodwood នៃ​តំបន់ ​West Sussex ប្រទេស​អង់គ្លេស​ មាន​ប្រភេទ​ផ្កា​ដ៏​កម្រ​មួយ​គឺ ផ្កា​កូឡាប​ហ្វែនធុម (Phantom Rose)។

​ផ្កា​ប្រភេទ​នេះ​ត្រូវ​បាន​បង្កាត់​ពូជ​ឡើង​ដើម្បី​ជា​ប្រភព​នៃ​ការ​ជំរុញ​ចិត្ត​ក្នុង​ការ​ផលិត​និង​រចនា​រថយន្ត ហើយ​វា​មាន​តែ​នៅ​មជ្ឈមណ្ឌល​សកល​នៃ​ផលិតកម្ម​ប្រណីត​របស់​ Rolls-Royce តែ​មួយ​គត់។

អ្នក​បង្កាត់​ពូជ​ផ្កា​​​​​​ជន​​ជាតិ​អង់គ្លេស​ឈ្មោះ Philip Harkness ដែល​បាន​ឈ្នះ​ពាន​រង្វាន់ Harkness Roses បាន​បង្កាត់ពូជ ផ្កាកូឡាបហ្វែនធុម ជា​ពិសេស​សម្រាប់​ឌីហ្សាញ​លើ​រថយន្ត​​ Rolls-Royce ប្រភេទ​ Bespoke ដែល​ជា​ប្រភេទ​រថយន្ត​កុម្ម៉ង់​ជា​ពិសេស​ពី​សំណាក់​អតិថិជន។

ខាង​ក្រោម​​នេះ​គឺ​ជា​រូបភាព​ខាង​ក្នុង​នៃ​រថយន្ត​ Rolls-Royce Bespoke ដែល​ឌីហ្សាញ​ឡើង​ដោយ​ប្រើ​ប្រាស់​ទម្រង់​នៃ​ផ្កា​កូឡាប​ហ្វែនធុម ៖

អត្ថបទពេញនិយម
អត្ថបទថ្មី