ទូរទស្សន៍ QLED ច្បាស់​កម្រិត​ 8K ឆ្នាំ 2020 នេះ​មាន​លក់នៅ​ខ្មែរ​យើង​ហើយ

  • 2020-05-16 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ចំនួន​លក់ដាច់បំផុត ព្រម​ទាំង​ជាប់ចំណាត់ថ្នាក់លេខ ១ រយៈពេល ១៤ ឆ្នាំជាប់ៗគ្នា កំពូលទូរទស្សន៍ សាមសុង តែងតែ​ឈានមុខគេ ដែល​មាន​បំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ទំនើបថ្មីៗបំផុតគ្មានគូប្រៀប និងល្អផ្តាច់គេក្នុងពិភពលោក។ នៅពេលនេះគឺ ទូរទស្សន៍ដ៏ល្អឯកមានតែមួយគ្មានពីរកម្រិត​ QLED 8K ឆ្នាំ 2020 កំពុង​មានវត្តមានជាផ្លូវការក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជាហើយ។

ទូរទស្សន៍ QLED 8K របស់ Samsung

ទូរទស្សន៍ QLED 8K របស់ Samsung មួយ​នេះ​​ទទួលស្គាល់ថាជា ផលិតផលដែលមានគុណភាពល្អឥតខ្ចោះពីអ្នកជំនាញខាងបច្ចេកវិទ្យាប្រកបដោយកិត្តិនាមដ៏ល្បីល្បាញដូចជា៖ ទស្សនាវដ្តី Forbes, Trusted Review, WHAT HI*FI, Pocket-Lint, HD Guru , Digital Trends, និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសម្លេង និងវីដេអូបានធ្វើការកោតសរសើរដល់ទូរទស្សន៍ស៊េរីចុងក្រោយ SAMSUNG QLED 8K នេះផងដែរ។

ខាងក្រោមនេះគឺជាបទពិសោធន៍ថ្មីដែលធ្វើឱ្យ ទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០ នេះមានភាពកាន់តែអស្ចារ្យ និងគ្មានផលិតផលទូរទស្សន៍ណាអាចប្រៀបជាមួយបានឡើយដូចខាងក្រោម៖

១. Infinity Screen

ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណាក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញទូរទស្សន៍រហូតដល់ 99% អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុនដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ។

២. AI Quantum Processor 8K

ជាខួរក្បាលរបស់ទូរទស្សន៍ 8K ដែលអាចដំណើរការបានដោយស្វ័យប្រវត្តិដោយធ្វើការបញ្ចេញសំឡេង និងរូបភាពបានយ៉ាងល្អឥតខ្ចោះស្របទៅតាមឈុតឆាកនីមួយៗ។

២. Real 8K Resolution

ទទួលបាននូវរូបភាពច្បាស់ម៉ដ្ឋល្អកាន់តែលម្អិតបំផុតក្នុងកម្រិត 8K ពិតៗរហូតដល់ 33 លាន ភិចស៊ែល។

៤. 8K AI Upscaling

ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបំពាក់នូវបច្ចេកវិទ្យា(AI) ដែលជួយបំលែងកម្រិតរូបភាព កាន់តែច្បាស់ រហូតដល់ 8K

៥. Surround Sound System

ឥទ្ធិពលនៃឧបករណ៍បំពងសំឡេងចំនួន 6 គ្រាប់ ព័ទ្ធជុំវិញទូរទស្សន៍ពីចំហៀង ខាងលើ និងខាងក្រោមដោយធ្វើប្រតិបត្តិការតាមលំញ័រសំឡេងគ្រប់ប្រភេទវីឌេអូដែលអាចបង្កើតអារម្មណ៍ការទស្សនាកាន់តែអស្ចារ្យជាមួយនឹងសំឡេងដ៏ពិរោះរន្តំ។

៦.Voice Assistance & Khmer Voice Support for Youtube

ផ្តល់ជូននូវជំនួយការក្នុងដំណើរការតាម Voice សំឡេងដល់ទៅ ៣ ជម្រើសដូចជា៖ Bixby, Alexa & Google assistance។ លើសពីនេះទៅទៀតលោកអ្នកក៏អាច Voice សំឡែងជាភាសាខ្មែរដើម្បីស្វែងរកវីដីអូ ឬបទចម្រៀងក្នុង Youtube ដែលលោកអ្នកត្រូវការបានផងដែរ!ឡូយនោះឡូយ។

៧. Air Play Connection

លោកអ្នកក៏អាចធ្វើការតភ្ជាប់បានងាយស្រួលពីកុំព្យូទ័រ ឬទូរស័ព្ទដៃទៅកាន់ទូរទស្សន៍ SAMSUNG QLED 8K បានយ៉ាងឡូយផងដែរ ជាមួយកម្មវិធី Airplay របស់ iOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ឬការកម្សាន្តនានា!។

៨. Real Game Enhancer+

សម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេមនឹងទទួលបានបទពិសោធន៍នៃការលេងហ្គេមលើអេក្រង់ដ៏ធំ…ដ៏សែនច្បាស់ពីមុខងារ Real Game Enhancer+ របស់ទូរទស្សន៍ SAMSUNG QLED 8K ក្នុងការផ្តល់ឱ្យវីដេអូ ឬរូបភាពមានល្បឿនលឿនដំណើរការបានកាន់តែរលូនល្អបំផុត។

៩. No Gap Wall-Mount & Ambien Mode+

អស់បញ្ហាជាមួយខ្សែរញ៉េរញ៉ៃព័ទ្ធជុំវិញទូរទស្សន៍ជាមួយ One Connect Box ហើយលោកអ្នកក៏អាចរីករាយនឹងការរចនានូវមុខងារតាំងរូបភាពផ្ទាល់ខ្លួន ឬរចនាផ្ទាល់លើ Wallpaper ដែលធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែស្រស់ស្អាត និងទាន់សម័យ។

នៅមានចំណុចអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀតដែលក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូនក្នុងពេលខាងមុខនេះជាបន្តទៀត! ទូរទស្សន៍ SAMSUNG QLED 8K កំពុងឈរបង្អួតខ្លួនរង់ចាំលោកអ្នកហើយ នៅឡើយតែអតិថិជនទាំងអស់ទៅធ្វើជាម្ចាស់ និងធ្វើការទស្សនាដោយផ្ទាល់ប៉ុណ្ណោះ។

អ្នក​ទាំងអស់គ្នា អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K នេះ​នៅតាមហាងចែកចាយផលិតផល សាមសុង មាន​ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស។

កុំភ្លេចសួររកប័ណ្ណធានាពីផលិតផលផ្លូវការរបស់ក្រុមហ៊ុនផងណា...៕

អត្ថបទពេញនិយម
អត្ថបទថ្មី