realme 6i តម្លៃ ១៩៩ដុល្លារ មានបច្ចេកវិទ្យាពិសេសមួយជំនួយដល់ការលេងហ្គេមមួយគាប់ចិត្ត

  • 2020-05-17 06:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ព័ត៌មាន​អំពី​ដំណើរ​ការ​របស់ realme នៅ​អាស៊ីអាគ្នេយ៍​ដែល​ជាប់​ចំណាត់​ថ្នាក់​កំពូល​ទី៥ ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២០។ នៅ​ថ្ងៃ​ទី១៦ ​ខែ​ឧសភា​នេះ realme 6i ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ដែល​ជា​អាវុធ​ដ៏​ខ្លាំង​មួយ​ទៀត​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

​realme 6i បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ទីផ្សារ​ផ្សេង​ទៀត​ដោយ​សារ​ឈីប Helio G80 ដំបូង​បង្អស់​លើ​ពិភពលោក រួមទាំងកាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ48MP ថាមពលថ្ម ៥០០០mAh និងការសាកថ្មល្បឿនលឿន១៨វ៉ាត់ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា realme 6i ទទួល​បាន​ការ​កែ​លម្អ​គួរ​ឱ្យ​កត់​សម្គាល់ពី realme 5i ។ realme 6i នេះ​មក​ជាមួយ​ទំហំ​រ៉េម4GB+ទំហំផ្ទុក128GB ដែលលក្ខណៈពិសេសខាងលើនេះមានតម្លៃត្រឹមតែ ១៩៩ដុល្លារតែប៉ុណ្ណោះ។

realme 6i បំពាក់​ជាមួយ​នឹង​បន្ទះឈីប MediaTek Helio G80 ផ្តល់​ថាមពល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ដែល​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ហ្គេម “HyperEngine“ ដើម្បី​បង្កើន​សមត្ថភាព​នៅ​ពេល​លេងហ្គេម។ លទ្ធផល​គឺ​គុណភាព​រូបភាព​កាន់​តែ​ប្រសើរ និង​អត្រា frame មាន​ស្ថិរភាព​ជាងមុន​ដែល​ធ្វើ​ឱ្យ realme 6i លេចធ្លោ​ខ្លាំង​ខណៈ​ពេល​លេង​ហ្គេម។

ផ្នែក​ខាង​កាមេរ៉ា​វិញ វា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ជាមួយ កាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ 48MP – កាមេរ៉ា​គោល​ទំហំ 48MP, ​ឡេន​​ទូលាយ​ ១១៩ដឺក្រេ (ទំហំ8MP) ​ឡេន​​ព្រាល​ផ្ទៃ​ខាងក្រោយ (ទំហំ2MP) និង​​ឡេន​ម៉ាក្រូ ៤ស.ម (ទំហំ2MP) ។ នេះ​រឹតតែ​អាច​ដេញ​តាម​លក្ខណៈ​ពិសេស​របស់​ម៉ូឌែល​ផ្សេងទៀត​ដែល​មាន​ជួរ​តម្លៃ​លើស​ពី៣០០ដុល្លារ ។

​realme 6i ក៏​មាន​ការ​រចនា​ម៉ូដ​ពី​អ្នក​រចនា​ម៉ូដ​ជប៉ុន​ដ៏​ល្បី Naoto Fukasawa ​ដែលrealme កំពុង​ព្យាយាម​ស្វែងយល់​ឱ្យ​កាន់​​តែ​ជ្រៅ​ទៅ​ក្នុង​ទីផ្សារ​យុវវ័យ។

លើស​ពី​នេះ​ទៅ​ទៀត realmeបាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ​ផលិតផលAIoTដំបូង​បង្អស់ ​គឺ​នាឡិកា​ឆ្លាត​វៃ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។ ការ​តាម​ដាន​ការ​ផ្លាស់​ប្តូរ​ចលនា និង​ចង្វាក់​បេះដូង អេក្រង់​បង្ហាញ​ពណ៌​ស្រស់ស្អាត និង​ការ​សាក​តាមUSBដោយ​ផ្ទាល់ នាឡិកា​ឆ្លាត​វៃ​នេះ​បាន​ដាក់លក់​ក្នុង​តម្លៃ ២៨ដុល្លារ ដែល​អាច​បំពេញ​តម្រូវ​ការ​ជា​ប្រចាំ​របស់​អ្នកបាន៕