មកស្គាល់ Gamer ចាស់ជាងគេក្នុងលោក

  • 2020-05-18 01:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ​ Hamako Mori ដែល​ជា​ជនជាតិ​ជប៉ុន​ មាន​វ័យ ៩០ឆ្នាំ ត្រូវ​បាន​សៀវភៅ​កំណត់​ត្រា​ពិភពលោក Guinness World Records ទទួល​ស្គាល់​ថា​ជា​ YouTuber ខាង​​លេង​ហ្គេម​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​លោក។

លោក​យាយ​កើត​នៅ​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ ១៩៣០ ដែល​បាន​ចាប់​ផ្ដើម​លេង​ហ្គេម​រយៈពេល ៣៩ឆ្នាំ​មក​ហើយ ​ដោយ​​ម៉ាស៊ីន​ហ្គេម​ដំបូង​គេ​របស់​លោក​យាយ​គឺ Cassette Vision ដែល​មាន​រក្សា​ទុក​មក​ទល់​បច្ចុប្បន្ន​នេះ។

បច្ចុប្បន្ន​នេះ​លោក​យាយ​​លេង​ហ្គេម​លើ PlayStation 4 ដោយ​លេង​ពពួក​ហ្គេម Action ហើយ​ហ្គេម​ដែល​ចាប់​អារម្មណ៍​ជាង​គេ​គឺ Gran Turismo 5 ដែល​លោក​យាយ​បាន​រៀប​រាប់​ថា​ការ​​លេង​ហ្គេម​នេះ​ប្រៀប​ដូច​ជា​មើល​ខ្សែ​ភាពយន្ត​​អ៊ីចឹង។

លោក​យាយ​ Hamako ក៏​បាន​ចែក​រំលែក​នូវ​ការ​លេង​ហ្គេម​របស់​ខ្លួន​លើ​បណ្ដាញ YouTube ដែល​បច្ចុប្បន្ន​នេះ​បាន​បង្ហោះ​វីដេអូ​ចំនួន ១០៨វីដេអូ និង​មាន​ Subscriber ជិត ២០ម៉ឺន​នាក់​ទៀត​ផង។ លោក​យាយ​បាន​ថ្លែង​ថា​ សប្បាយ​ចិត្ត​នៅ​ពេល​ដែល​បាន​អាន​ Comment ​ក្រោម​វីដេអូ ដោយ​វា​បាន​លើក​ទឹក​ចិត្ត​លោក​យាយ​ឲ្យ​បង្កើត​វីដេអូ​បន្ថែម​ទៀត៕​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង