ក្រុមហ៊ុនឡានណាខ្លះបង្កើតម៉ាកឡានប្រណីត ដូច Toyota បង្កើត Lexus?

  • 2020-05-18 02:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​បាន​ដឹង​រួច​ហើយ​ថា​ Lexus គឺ​ជា​ម៉ាក​យីហោ​រថយន្ត​ប្រណីត​មួយ​បង្កើត​ឡើង​ដោយ​​ក្រុមហ៊ុន Toyota ​កាល​ពី​ឆ្នាំ ១៩៨៩ ដែល​​សម្រាប់​ប្រកួត​ប្រជែង​នឹង​ម៉ាក​រថយន្ត​ប្រណីត​ដទៃ​ដូច​ជា​ BMW និង Mercedes-Benz ជា​ដើម​។ ក្រៅ​ពី​ Toyota នៅ​មាន​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​ទៀត​ ដែល​បាន​បង្កើត​ម៉ាក​រថយន្ត​ប្រណីត​សម្រាប់​​​ទីផ្សារ​ដែល​មាន​​ការ​ប្រកួត​ប្រជែង​ខ្លាំង។

  • Honda បង្កើត Acura

Acura គឺ​ម៉ាក​យីហោ​រថយន្ត​ប្រណីត​បង្កើត​ដោយ​​ក្រុមហ៊ុន Honda នៅ​ឆ្នាំ ១៩៨៦ ដែល​​​​​ចាប់​ដំណើរ​ការ​ជា​មួយ​ម៉ូដែល​ពីរ​គឺ Integra និង Legend។ ម៉ាក​នេះ​បន្ត​រីក​លូត​លាស់​ជា​មួយ​ម៉ូដែល MDX, RDX ​និង NSX ដែល​ជា​រថយន្ត​ស្ព័រ​ប្លែក​មួយ។

  • Hyundai បង្កើត​ Genesis

Genesis គឺ​ជា​ម៉ាក​រថយន្ត​ប្រណីត​​ដែល​បង្កើត​ឡើង​ដោយ​ Hyundai។ ម៉ាក Genesis ចាប់​ផ្ដើម​ឡើងដោយ​ជា​ម៉ូដែល​មួយ​របស់ Hyundai ប៉ុន្តែនៅ​ឆ្នាំ Hyundai បាន​ប្រកាស​បំបែក Genesis ទៅ​ជា​ម៉ាក​រថយន្ត​ប្រណីត​មួយ ដាច់ចេញពី Hyundai។ មក​ទល់​ពេល​នេះ​ Genesis បាន​ប្រកាស​ចេញ​រថយន្ត​ ៤ម៉ូដែល រួម​មាន​ G70, G80, G90 និង​ចុង​ក្រោយ​គឺ GV80 ដែល​ជា​រថយន្ត​ SUV ដំបូង​របស់​ម៉ាក​នេះ។

  • Nissan បង្កើត Infiniti

Nissan បាន​បង្កើត​ម៉ាក​រថយន្ត​ប្រណីត Infiniti នា​ឆ្នាំ ១៩៨៩ ជា​មួយ​រថយន្ត​ពីរ​ម៉ូដែល​គឺ Q45 ប្រភេទ Sedan និង M30 Coupe។ ​បច្ចុប្បន្ន​នេះ​ Infiniti មាន​បណ្ដុំ​រថយន្ត​ Sedan, Coupe និង SUV ដែល​ប្រើ​ឈ្មោះ Q និង QX ជា​អត្តសញ្ញាណ៕

ប្រភព៖ cars   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី