Lexus មួយ​ទឹក ៤ម៉ូដែល ពេញនិយមខ្លាំងនៅខ្មែរ តម្លៃ​ប៉ុន្មានដែរ?

  • 2020-05-18 02:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នរថយន្ត​មួយទឹក​កាន់​តែ​មាន​ភាព​​ពេញ​និយម​ច្រើន​សម្រាប់​អ្នក​ប្រើ​ប្រាស់​​ជា​​លក្ខណៈ​គ្រួសារ ពិសេសប្រភេទរថយន្តមួយទឹកតែម្ដង ទាំង​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​លំហូរនៃការនាំចូលកាន់​តែ​មាន​ការ​កើន​ឡើង ចំពោះតម្លៃ​វិញ​ក៏​មានការ​ឡើង​ថ្លៃគួរសម​ដែរសម្រាប់​រថយម្ត​មួយ​ទឹក​ពេញ​និយម​មួយចំនួន។ យ៉ាងណាមិញ​ Sabay សង្កេត​ឃើញ​ថា Lexus RX មួយ​ទឹកនៅ​ស្រុក​ខ្មែរ​មាន​អ្នក​ជិះ​ច្រើន​ក្នុង​ចំណោម​រថយន្ត​មួយ​ទឹក​ផ្សេង​ទៀត​។​

សម្រាប់​អ្នក​ត្រូវ​ការ​ទិញ​រថយន្ត​ស៊េរី Lexus មួយ​ទឹក អាច​មើល​តម្លៃ​ខាង​ក្រោម​នេះ​ដែល​យក​ពី​ប្រភព​ហាង​លក់​រថយន្ត​ក្នុង​ស្រុក។

Lexus RX350(ពណ៌ស)

  • (ស៊េរី ២០១០)Full Option៖ តម្លៃខ្ទង់ ៦០ ០០០ ដុល្លារ​
  • ម៉ាស៊ីន៖ V6 ប្រភេទ​សាំង
  • ចង្កឹះ​លេខ៖ ៦ វគ្គ​ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៣ លីត្រ (ផ្លូវ​ក្រុង) ៩,៤លីត្រ (ផ្លូវ​ឆ្ងាយ)

Lexus RX400h(ពណ៌ស)

  • (ស៊េរី ២០០៦) Half full៖ តម្លៃខ្ទង់ ៣៨ ០០០ ដុល្លារ
  • (ស៊េរី ២០០៦) Full Option៖ តម្លៃខ្ទង់ ៤០ ០០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រភេទ Hybrid
  • ចង្កឹះ​លេខ៖ ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ៨,៤ លីត្រ (ផ្លូវ​ក្រុង) ៩,៤លីត្រ (ផ្លូវ​ឆ្ងាយ)​​

Lexus RX330(ពណ៌ស)

  • (ស៊េរី ២០០៦) Half full៖ តម្លៃប្រហែល ៣៥ ០០០ ដុល្លារ
  • (ស៊េរី ២០០៦) Full Option៖ តម្លៃប្រហែល ៣៧ ០០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រើ​សាំង
  • ចង្កឹះ​លេខ៖ ៥វគ្គ ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៤ លីត្រ (ផ្លូវ​ក្រុង) ៩,៨លីត្រ (ផ្លូវ​ឆ្ងាយ)​

Lexus RX330(ពណ៌ស)

  • (ស៊េរី ២០០៤) Half Full ៖ តម្លៃប្រហែល ៣៤ ០០០ ដុល្លារ
  • (ស៊េរី ២០០៤) Full Option៖ តម្លៃប្រហែល ៣៥ ០០០ ដុល្លារ
  • (ស៊េរី ២០០៥) Half Full ៖ តម្លៃប្រហែល ៣៦ ០០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រើ​សាំង
  • ចង្កឹះ​លេខ៖ ៥វគ្គ ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៤ លីត្រ (ផ្លូវ​ក្រុង) ៩,៨លីត្រ (ផ្លូវ​ឆ្ងាយ)

Lexus RX300(ពណ៌ស)

  • (ស៊េរី​ ២០០១) ៖តម្លៃ​ប្រហែល ១៧ ៥០០ ដុល្លារ
  • (ស៊េរី​ ២០០២) ៖តម្លៃ​ប្រហែល ១៩ ៥០០ ដុល្លារ
  • ម៉ាស៊ីន៖ V6 ប្រភេទ​សាំង
  • ចង្កឹះ​លេខ៖ ៤ វគ្គ​ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៣,៨ លីត្រ (ផ្លូវ​ក្រុង) ១១លីត្រ (ផ្លូវ​ឆ្ងាយ)

អត្ថបទបន្ទាប់៖

បញ្ជាក់ ៖ តម្លៃមិន​បូក​បញ្ចូល​ផ្លាកលេខ (តម្លៃខុសគ្នាចន្លោះពី ១ ទៅ ២ដុល្លារអាស្រ័យលើពណ៌ពេញនិយម អាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ) តម្លៃទីផ្សាក្នុង​ស្រុក៕

អត្ថបទ៖ ម៉េងងី