វីដេអូបទចម្រៀងថៃ ៥ បទ ដែលមានអ្នកមើលច្រើនជាងគេ​លើ YouTube

  • 2020-05-18 03:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនខុសពីនៅកម្ពុជានោះទេ បទចម្រៀងថៃថ្មីៗ ត្រូវបានផលិតកម្ម​នីមួយៗ បង្ហោះ​ចូល​ទៅក្នុង​​ Channel YouTube រៀងៗខ្លួន។ ដោយសារ​តែថៃ​ មានចំនួន​អ្នក​ប្រើ YouTube ច្រើន បូករួមទាំង​ប្រជាប្រិយភាព​នៃ​បទចម្រៀងរបស់ខ្លួន ​នៅ​ក្នុង​ប្រទេស​ក្បែរៗខាងផងនោះ ធ្វើ​ឲ្យ​បទចម្រៀង​ថៃរាប់រយបទ មានអ្នកចូលទស្សនា​ ដល់ទៅ​ខ្ទង់​រយលាន​ដង។

ថ្ងៃនេះ [Sabay] សូម​លើក​យក​តែបទចម្រៀងថៃ​ ៥បទ ដែលមាន​អ្នកទស្សនា​ច្រើនបំផុត​ មក​បង្ហាញ​ជូន​ប្រិយមិត្ត ដែលមានដូចខាងក្រោម៖

១. បទ The expensive ច្រៀងដោយ Zach Phae (៤៩៥លាន views)

២. បទ เชือกวิเศษ ច្រៀងដោយ LABANOON (៤៩៣លាន views)

៣. Couple Kong Ost. Nagi , Echo Creek Ranch (៤៥១លាន views)

៤. បទ แพ้ทาง ច្រៀងដោយ LABANOON (៣៩០លាន views)

៥. ILLSLICK - ถ้าเธอต้องเลือก (៣៨៨លាន views)