ក្រុម Hacker លួចបានទិន្នន័យទំហំ ៧៥៦GB អះអាងថាក្នុងនោះមានទិន្នន័យរបស់ ដូណាល់ត្រាំ

  • 2020-05-18 05:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលថ្មីៗ​នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ Forbes បាន​ផ្សព្វផ្សាយ​ថា​មាន ក្រុមអ្នកវាយប្រហារមួយ (REvil) បាន​លួច​យក​ទិន្នន័យ​ប្រមាណ 756GB ពី​ការិយាល័យ​មេធាវី​ដែល​មាន​អតិថិជន​ភាគ​ច្រើន​ជា​សិល្បករ​ល្បីៗ​មាន​ដូចជា Lady Gaga, Bruce Springsteen, Ella Mai, Christina Aguilera, Mariah Carey, Bette Midler, Jessica Simpson, Priyanka Chopra និងក្រុមហ៊ុន Facebook ជាដើម។

ដំបូង​ក្រុម​អ្នក​វាយ​ប្រហារ បាន​ធ្វើ​ការ​ទាមទារ​ប្រាក់​ចំនួន ២១លានដុល្លារពីក្រុមមេធាវី ជា​ថ្នូរ​នឹង​ការ​មិន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទាំង​នោះ ប៉ុន្តែ​ចំនួន​ទឹក​ប្រាក់​នេះ​ត្រូវ​បាន​ដំឡើង​ទៅ ៤២លានដុល្លារដោយពួកគេបានអះអាងថា មានទិន្នន័យរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។

នេះ​ជា​ការ​ក្រើន​រំឭក​មួយ​សម្រាប់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត​ ដែល​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​សុវត្ថិភាព និង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ សូម​មាន​ការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ និងត្រូវមានប្រព័ន្ធសុវត្ថិភាព កម្មវិធីកម្ចាត់មេរោគ ប្រើលេខសម្ងាត់ដែល​ពិបាក​នឹងស្មានបាន កុំរក្សាទុកលេខសម្ងាត់ឬឯកសារសំខាន់ៗក្នុងកុំព្យូទ័រ ដើម្បីជៀសវាងការលួចយកទិន្នន័យមិនត្រឹមតែពីក្រុមអ្នកវាយប្រហារ ជាពិសេសពីមនុស្សដែលលោកអ្នកទុកចិត្តឱ្យប្រើ ឬអ្នកជួសជុលកុំព្យូទ័រខ្លះៗនោះតែម្ដង៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department