មកមើល ទិដ្ឋភាពពលរដ្ឋថៃសម្រុកទិញភ្លូកទឹកភ្លូកដី ក្រោយបើកផ្សារទំនើបឡើងវិញ

  • 2020-05-18 09:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នា​ជា​ច្រើន បាន​តម្រង់​ជួរ​នៅ​តាម​ផ្សារ​ទំនើប​នា​នា​ក្នុង​ប្រទេស​ថៃ ក្រោយ​ពេល​ដែល​អាជ្ញាធរ​សម្រេច​ឲ្យ​បើក​ឡើង​វិញ។ អាជ្ញាធរ​ក្រុង​បាងកក បាន​សម្រេច​ឲ្យ​បើក​ផ្សារ​ទំនើប​ឡើង​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ ប៉ុន្តែ​ហាក់​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ក្រោយ​ពេល​ដែល​ពលរដ្ឋ​សម្រុក​នាំ​គ្នា​ទៅ​ផ្សារ ដោយ​មិន​ខ្វល់​ពី​ការ​រក្សា​គម្លាត​សង្គម​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បើក​ឡើង​វិញ។ ជាមួយគ្នា​កន្លែង​ហាត់ប្រាណ, ហាង​រក្សា​សម្ផស្ស, បណ្ណាល័យ និង​កន្លែង​ដាក់​តាំង​ផ្សេង​ៗ ត្រូវ​បាន​អនុញ្ញា​តឲ្យ​បើក​ឡើង​វិញ ជាមួយ​ច្បាប់​តឹងរឹង​មួយ​ចំនួន​ផង​ដែរ៕

ខាងក្រោមនេះ គឺជាទិដ្ឋភាពពលរដ្ឋថៃសម្រុកទិញភ្លូកទឹកភ្លូកដី ក្រោយបើកផ្សារទំនើបឡើងវិញ ៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន