ដើមខែក្រោយ ក្រសួងនឹងផលិតវីដេអូបង្រៀនតាមបណ្តាញទាំង ៣ នេះ
- 2020-05-18 09:41:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមខែក្រោយ ក្រសួងនឹងផលិតវីដេអូបង្រៀនតាមបណ្តាញទាំង ៣ នេះ
ចន្លោះមិនឃើញ
តាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្កការយូណេស្កូ(UNESCO)ក្រសួងបានរៀបចំផលិតវីដេអូបង្រៀនសម្រាប់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត និងកម្មវិធីអក្ខរកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
កម្មវិធីបង្រៀននេះនឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ តាមបណ្ដាញ Facebook Youtube និងវេទិកាសិក្សាតាមអេឡិចត្រូនិក ផ្លូវការរបស់ក្រសួង។
សូមមើលសេចក្តីជូនដំណឹងខាងក្រោមនេះ៖
ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា