ក្រសួងថៃ គិតគូរលើកត្តាសំខាន់ៗ ៣ ដើម្បីរៀបគម្រោងស្ដារវិស័យទេសចរឡើងវិញ
- 2020-05-19 01:31:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងថៃ គិតគូរលើកត្តាសំខាន់ៗ ៣ ដើម្បីរៀបគម្រោងស្ដារវិស័យទេសចរឡើងវិញ
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាថៃលោក Phiphat Ratchakitprakarn បានបញ្ជាឱ្យអាជ្ញាធរទេសចរណ៍ថៃធ្វើសេចក្តីព្រាងផែនការស្តារវិស័យទេសចរឡើងវិញ ក្រោយពេលដែលរងគ្រោះដោយសារកូវីដ១៩។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលក្រុងបាងកកឲ្យដឹងថា ផែនការស្តារវិស័យទេសចរឡើងវិញនឹងផ្តោតលើវិស័យទេសចរសហគមន៍ក្នុងគោលបំណងបង្កើនចំណូលជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតកម្លាំងប្រកបដោយនិរន្តរភាព។ លើសពីនេះទៀត រដ្ឋមន្ត្រីបានបញ្ជាឲ្យរៀបចំផែនការដោយគិតគូរឲ្យបានហ្មត់ចត់ទៅលើកត្តាសំខាន់បីដូចជា សុវត្ថិភាព, អនាម័យ និងការប្រើប្រាស់បច្ចេកវិទ្យា។ គម្រោងនេះ នឹងពាក់ព័ន្ធជាមួយនឹងផែនការមេមួយក្រោមយុទ្ធសាស្ត្រជាតិទាក់ទងនឹងការផ្តល់អំណាចដល់មូលដ្ឋាននិងសេដ្ឋកិច្ចក្នុងស្រុក លើកកម្ពស់និរន្តរភាពខ្លួនឯង និងការប្រកួតប្រជែងដែលនឹងបង្កើតឱ្យមានជីវភាពប្រសើររបស់ប្រជាជនសហគមន៍ទូទាំងប្រទេស។
ជាមួយគ្នាដែរ ក្រសួងទេសចរថៃ គ្រោងនឹងស្នើសុំថវិកាជាតិប្រមាណជា ១-២ពាន់លានបាត ដើម្បីអនុវត្តគម្រោងខាងលើក្នុងការស្ដារសេដ្ឋកិច្ចក្រោយរងគ្រោះពីជំងឺឆ្លងកូវីដ១៩៕